ក្រឡាប់​គោយន្ត​កន្ត្រៃ​របួសធ្ងន់​ម្នាក់ និង​ស្រាល​ជាច្រើន​នាក់​ពេល​ទៅ​កំសាន្ត​នៅ​រមណីដ្ឋាន​ទឹក​ធ្លាក់ច្រក​ល្អៀង

0

​កំពង់ឆ្នាំង​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ត្រូវបាន​គេ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ​ដោយសារ​ក្រឡាប់​គោយន្ត​ក​ន្រៃ្ត កាលពី​វេលា​ម៉ោង ១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៤​ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​តាម​ផ្លូវលំ ទៅ​រមណីដ្ឋាន ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិតក្នុង​ភូមិ​បំណក់ ឃុំ​ឈើ​តុំ

ស្រុក​ក្រគរ ខេត្ត​ពោធិ សា​ត់ ខណៈ​ដែល​ជនរងគ្រោះ និង​មិត្ត​ភ​ក្រ័​ផ្សេងទៀតក៏​បាន​រងរ​បួស​ស្រាល​ជាច្រើន​នាក់​ផងដែរ នៅ​ពេល​នាំគ្នា​ជិៈ​គោយន្ត ទៅ​កំសាន្ត​នៅ​រមណីដ្ឋាន​នោះ ។​
​    ​តាម​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​និយាយ​ថាៈ​ជនរងគ្រោះ មានឈ្មោះ ឯក សុ​ទ្ឋា អាយុ​២២​ឆ្នាំ​​មាន​ទៅ​លំនៅ ភូមិ​ជំទាវ​បុត្រី ឃុំ​ផ្សារ ស្រុក​បរិបូរណ៏ ខេត្ត​កំពង់ឆ្នាំង ។ ប្រភព​ដែល​បាន​បន្តថា មុនពេល កើត ជនរងគ្រោះ បានជិៈ​គោយន្ត របស់​ឈ្មោះ ឌុ​ច គា​លី នៅ​ភូមិ ឃុំ​ជាមួយគ្នា  រួម​ដំណើរ​ជាមួយ​មិត្ត​​ភ​ក្រ័ ជាង​១០​នាក់​ទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅលេង នៅ​រមណីដ្ឋាន ច្រក​ល្អៀង ឬ​ហៅ​ថា “​យ៉ោក​” ។​ពេល​ធ្វើដំណើរ​ទៅដល់​កន្លែងកើតហេតុ ដែល​នៅ​ចម្ងាយ​ជាង​១៥​គីឡូម៉ែត្រ ពី រមណីដ្ឋាន​ស្រាប់តែ​គោយន្ត​​នោះ​បាន​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​តែម្តង បណ្តាលអោយ​ជនរងគ្រោះ​បាន​រងរបួស​ស​ធ្ងន់ ចំណែក អ្នក ផ្សេងទៀត បាន​រងរបួស​ស្រាល​ព្រោះ​ខ្លះ​បាន​ហក់​ផុត ខ្លះ​មិន​ហក់​ចេញពី​គោយន្ត ប៉ុន្តែ​អ្នក​រងរបួស ស្រាល​ទាំង​នោះ មិន​បាន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​នោះទេ ។​
​    ​ប្រភព​ដដែល​បាន​បន្តថា​មូលហេតុ​ដែល​នាំ​បណ្តាល​អោយ​គោយន្ត​ក្រឡាប់​គឺ​បណ្តាលមកពី អ្នកបើក​គោយន្ត បើក​លឿន លុះ​ដល់​ផ្លូវ​កោង​បត់​ស្តាំ តែ​បត់​មិន​រួច​ព្រោះតែ​លឿន​ពេក​ក៏​ជ្រុល​ធ្លាក់​ប្រ​​ឡាយ​ក្រឡាប់​តែម្តង ។  ដោយសារ​តែ​អ្ន​ភូមិ​ជាមួយគ្នា រវាង​ជនរងគ្រោះ និង​ម្ចាស់​គោយន្ត​កន្ត្រៃ គឺ​មិន​​បាន​ប្តឹង​ផ្តាល់​គ្នា​ទេ តែ​ភាគី​ម្ចាស់​គោយន្ត​ព្រម​ចេញ​សំណង​ដល់​ជនរងគ្រោះ​ក្នុង​ការព្យាបាល​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​កុំអោយ​មាន​ការ​ប្តឹងផ្តល់​៕​

DSC05597