យុវជន​ម្នាក់​ចេញពី​ក្លិប​ត្រូវ​ជន​មិន​ស្គាល់មុខ ៤​នាក់ស្ទាក់​វាយ​និង​បាញ់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​រួច​គេចខ្លួនបាត់​

0

​ភ្នំពេញ ៖ យុវជន​ម្នាក់​ចេញពី​ក្លិប​កម្សាន្ត​នាគ​មាស ឌី​ស្កូ ត្រូវ​ជន​មិន​ស្គាល់មុខ ៤​នាក់ ជិះ​ម៉ូតូ ២​គ្រឿង​ស្ទាក់​វាយ និង​បាញ់ប្រហារ​ពីក្រោយ​ចំនួន ៣​គ្រាប់ ប៉ុន្តែ​ត្រូវចំ​ដៃ​ឆ្វេង ១​គ្រឿង បណ្តាល​ឲ្យ​រងរបួស​បៀម​គ្រាប់​ចំណែក​ជនល្មើស​បានគេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​ដែល​ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២​និង ២០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ កុម្ភៈ ២០១៤​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​ក្បែរ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​ ​

តាម​ការនិយាយ​រៀបរាប់​របស់​ជនរងគ្រោះ​ឈ្មោះ វណ្ណា វ៉ាន់ឌី ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ ជា​និស្សិត ស្នាក់​នៅក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​មួយ​គ្រាប់​ចំ​ដៃ​នោះបាន​អោយដឹងថា មុនពេល​កើតហេតុ ខ្លួនគេ​និង​មិត្ត​ភ័ក្តិ​៥​ទៅ​៦​នាក់​ចូល​រាំលេង​កម្សាន្ត​នៅ នាគ​មាស ឌី​ស្កូ​ក្លិប កម្សាន្ត​ប្រហែលជា​២​ម៉ោង​ហើយ គេ​និង​មិត្ត​ភ័ក្តិ​ទាំង​ក៏បាន​បបួលគ្នា​ចេញ​មកវិញ​ត្រឡប់មកផ្ទះ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​

វិញ​កំពុងធ្វើដំណើរ តាមផ្លូវ​ក៏​ស្រាប់តែ​លេចមុខ​ជន​មិន​ស្គាល់មុខ​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​អាយ​ខន​និង​មួយគ្រឿង​ម៉ាក ឌ្រិ​ម​សង​សេ​១២៥ បាន​ជិះ​ដេញតាម​ពួកគេ​ពីក្រោយ​ហើយ​រួច​បាន​វ៉ា​ម៉ូតូ​ពួកគេ​ហើយ​មើលមុខ​ខណៈនោះ ក៏​ជន​មិន​ស្គាល់មុខ​ទាំង​៤​នាក់​ខាងលើ បាន​ស្រែកថា មិច​បានជា​ពួក​ហ្អែ​ង ជិះ​ម៉ូតូ​វ៉ា​អញ​? ហើយ​ពួកគេ​មិនបាន តបត​វិញ​ទេ​ក៏បាន​ជិះ​គេ​ពី​ជន​មិន​ស្គាល់មុខ​នោះ ស្រាប់តែ​ជន​មិន​

ស្គាល់មុខ​នោះ​ជិះ​ម៉ូតូ​ពីក្រោយ​ហើយ​ដក​កាំភ្លើងខ្លី មួយ​ដើម​មិន​ស្គាល់​ម៉ាក បាន​បាញ់​សំដៅ​មក​ពួកគេ​ដែល​កំពុង​ជិះ​ម៉ូតូ​ចំនួន​៣​គ្រាប់​តែ​ត្រូវ​ចំនួន​១​គ្រាប់​ចំ​ដៃ​ខាងឆ្វេង បណ្ដាលអោយ​រងរបួស​បៀម​គ្រាប់​ជាប់​ក្នុង​ដៃ​ឆ្វេង​ធ្ងន់ធ្ងរ​ត្រូវ​មិត្តភក្តិ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ

កាល់ម៉ែត ​ទាក់ទិន​និង​ករណី​ខាងលើនេះ​គឺ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​មក​សួរនាំ​ជនរងគ្រោះ​ឡើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ករណី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​នៅក្បែរ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ហើយ នៅតែ​គ្មាន​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍ សូម្បីតែ​ម្នាក់​។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ផងដែរ​៕Image1 Image2