បាត់ដំបង: សិប្បកម្ម7មករាគឺជាទីតាំងមួយសំរាប់ផលិត សាប៊ូ ក្រដាស់ ចង្ក្រាន និងឃ្លាំង ស្ថិតក្នុងភូមិ អូរតាគាំ1 សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងស្ថិតនៅពីក្រោយអតីតរោងចក្រតំបាញផង ដោយបច្ចុប្បន្នកំពុងត្រូវបាន គេបំផ្លាញជាបណ្តើៗហើយ ធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ កំពុងកើតនូវភាពចលាចល. ។ 
គួរបញ្ជាក់ថា រោងចក្រតំបាញឬរោងចក្រក្រណាត់ គឺជារោងចក្រមួយដែលប្រសូត្រចេញពីស្នាព្រះហស្ថរបស់ សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានកសាងនូវសម្មិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសកម្ពុជា ។ ក្រោយ មករោងចក្រនេះត្រូវបានបិទទ្វាដោយសារតែមានការខ្វះខាតគ្រឿងបន្លាស់ និងវត្ថុធាតុដើម. ។ ក្រោយមក ទីតាំងនេះត្រូវបានក្រុមហ៊ុនមួយដែលឈរឈ្មោះដោយលោក ជឺ ពុំ និងអ្នកស្រី ជឺ ឡុងសាយ ដេញថ្លៃយកហើយបានបង្កើតជាផ្សារទំនើបផង និងបុរីផ្ទះល្វែងផង នៅលើទីតាំងដ៏ធំល្វឹងល្វើយនេះ ដោយគេបានអនុញ្ញាតិ អោយប្រជាពលរដ្ឋមួយចំនួនដែលជាកម្មករ ទៅនៅអាគារខាងក្រោយ ក្នុងសិប្បកម្ម7មករាដើម្បីរស់នៅជាធម្មតា ដែលបច្ចុប្បន្នមានប្រមាណជាង 80គ្រួសារ. ។
ថ្មីៗនេះទំនងជាកាក់កប ស្របពេលនឹងដីក្រុងឡើងថ្លៃផងនោះ ស្រាប់តែនៅក្នុងអំឡុងចុងខែ សីហា2014 តំណាងបុរីនេះ បានដាក់គ្រឿងចក្រ ចុះទៅធ្វើការវ៉ៃកំទេចសំណង់ចាស់ៗនានានៅក្នុងសិប្បកម្មជាបណ្តើៗហើយក្នុង គោល ឬបំនង ពង្រីកមហិច្ឆិតារបស់ខ្លួនអោយកាន់តែធំ ទាន់ពេលដែលមានឱកាសល្អ ធ្វើអោយអារម្មណ៍របស់ប្រជាពលរដ្ឋដែល រស់នៅទីនោះនៅមិនសុខ ព្រោះការវ៉ៃកំទេចនេះកាន់តែខិតមកជិតជាបណ្តើៗហើយ. ។ ស្របពេលនឹងការឈូសឆាយវ៉ៃកំទេចនេះដែរ សាលាខេត្តបាត់ដំបង បានចេញសេចក្តីសំរេចមួយលេខ 58 ស ស រ ចុះថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2014 ដោយ លោកអភិបាលខេត្ត ច័ន្ទ សុផល ក្នុងនោះខ្លឹមសារមានពីរចំនុច គឺទីី 1 បង្កើតជាគណកម្មការចុះធ្វើអត្តសញ្ញាណកម្មលើប្រជាពលរដ្ឋដែលរស់នៅក្នុងពហុសិប្បកម្ម សិប្បកម្មឡឥដ្ឋ និងសិប្បកម្ម ស្ករអំពៅអោយបានច្បាស់លាស់ និងមានការបំពេញសលាកបត្រ ព្រមទាំងស្រង់សាវតាគ្រួសារនីមួយៗផង ទី 2 ធ្វើការដោះស្រាយសំរបសំរួលដោយឈរលើគោលការស្ម័គ្រចិត្ត និងការព្រមព្រៀង ឯកភាពគ្នារវាងតំណាងក្រុមហ៊ុន និង ប្រជាពលរដ្ឋដោយពុះមានការបង្ខិតបង្ខំទាំងអស់. ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងផ្ទះល្វែងទាំងនោះបានលើកឡើងថា ការរស់នៅរបស់ពួកគាត់សព្វ ថ្ងៃ គឺជាការផ្តល់អោយរបស់ក្រុមហ៊ុនមុននឹងការសាងសង់បុរីនេះឡើង ចុះពេលនេះហេតុអ្វី បានជាគេតំរូវអោយក្រុម គណកម្មការចុះស្រង់អត្តសញ្ញាណកម្ម និងស្រង់សាវតា ដោយបំពេញសលាកបត្របែបនេះទៅវិញ ? ឬមួយក៏គេចង់បាន ទីតាំងដែលពួកគាត់រស់នៅធ្វើជាបុរីបន្ថែមទៀត ? បើតាមប្រភពពីក្នុងមន្ទីរមួយបានបង្ហើបអោយដឹងថា វាជាទំលាប់ទៅហើយសំរាប់ស្រុកខ្មែរ ដែលមានខ្សែ ធំៗអាចងាយនឹងធ្វើអ្វីបានទាំងអស់ ព្រោះតំណាងក្រុមហ៊ុនដែលមានឈ្មោះ ជឺ ពុំ និងឈ្មោះ ជឺ ឡុងសាយ នេះទំនងជាសាច់សារលោហិតរបស់លោក ជឺ ឈាង ប្រធានមន្ទីររ៉ែនិងថាមពលខេត្តផង បានជាមានឫទ្ធិខ្លាំងបែបនេះ. ព្រោះអ្នកណាមិនល្បីថាលោក ជឺ ឈាង ខ្លាំង បច្ចុប្បន្នភោគផលរ៉ែធម្មជាតិក្នុងខេត្តបាត់ដំបងជាច្រើនកន្លែងស្ទើរតែរលាយអស់ហើយដោយ សារតែការមិនយកភ្នែកមើល តាំងពីរ៉ែមាស រ៉ែថ្មកែវជាដើម ។ ល។
ពាក់ព័ន្ធនឹងការវ៉ៃបំផ្លាញទីតាំងពហុសិប្បកម្មដើម្បីបុរីនេះ យើងបានទាក់ទងទៅលោក សំបូរ ផូ ប្រធាន មន្ទីររ៉ែ និងថាមពល ដើម្បីអោយលោកបំភ្លឺដែរប៉ុន្តែ លេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបានទេ. ។ រាល់បញ្ហានេះ ប្រជាពលរដ្ឋនៅទូទាំងខេត្តបាត់ដំបងទាំងអស់នរណាក៏ដឹងដែរថាមន្ទីរនានាជាច្រើនក្នុងខេត្ត ត្រូវបានលោកប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តចាស់ធ្វើការដោះដូរ និងលក់អស់ទៅហើយ លុះមកដល់ជំនាន់លោក ច័ន្ទ សុផល ក៏នៅតែមានការ ដោះដូរដដែល ដូច្នេះតើតទៅមុខទីតាំងបុរាណៗ ក្នុងខេត្តនឹងទៅជាយ៉ាងណា ទៅវិញ ? ចំណែកប្រជាពលរដ្ឋដែលទទួលបានរបបគេប្រគល់អោយនោះក៏រស់នៅទាំងភាពព្រួយបារម្ភឥតស្រាកស្រាន្តឡើយ. ៕


































