កំពង់ធំៈ ប្រជុំបូកសរុបលទ្ធផលការងារ ដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានក្នុង ឆ្នាំ២០២១ នឹងដាក់ចេញនូវទិសដៅសម្រាប់
អនុវត្តបន្តនៅឆ្នាំ២០២២ ត្រូវបានអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីមអនុប្រធាននិង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើកិច្ចស្វាគមន៍ និងបានគបញ្ជាក់អំពីលទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២១ ដូចជាបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ដល់លំនៅឋាននៃសពបានចំនួន ៧៣សព ស្មើនឹងថវិកា២៩២លានរៀល សាងសង់ផ្ទះជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះ ខាតបានចំនួន១៦៣ខ្នងផ្ទះ នៅតាមមូលដ្ឋាន២២ខ្នង និងសាងសង់ ផ្ទះលើដីសម្បទានសង្គមកិច្ចបានចំនួន១៤១ ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ។
ក្នុងឆ្នាំ២០២១កន្លងមក បានដឹកនាំសហការីចុះសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនបានចំនួន២៦១ លើក ស្មើនឹង១.៦០២គ្រួសារ ឧបត្ថម្ភអំណោយឯកឧត្តមហ៊ុនម៉ាណែត និង លោកជំទាវ ព្រមទាំង សប្បុរសជន មានស្បៀងអាហារនិងថវិកាជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាន ជាថវិកា១០៣,១១៩, ០០០រៀល.អង្ករ៣២.៨៦០គីឡូក្រាម.មី១.៩៥១កេសនិងគ្រឿងឧបភោគបរិភោគមួយ ចំនួនទៀត និងលើកទិសដៅសម្រាប់ អនុវត្តបន្តនៅឆ្នាំ២០២២ ខាងមុខនេះផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង គណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ និងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងគណៈកម្មការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការមើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះត្រូវ ពង្រឹងស្ថាប័នមន្ទីរ.អង្គភាពនានា ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបង្កលក្ខណៈងាយ ស្រួលក្នុងការជួយដោះស្រាយជីវភាពបងប្អូនឲ្យកាន់តែមានភាពប្រសើរឡើង ។ដោយ ប៊ុន រដ្ឋា





































