មេក្រិដ្ធជនបំភ្លេចបំផ្លាញធនធានធម្មជាតិដែលដឹកផលអនុផលដោយខុសច្បាប់គេស្គាល់ឈ្មោះថាសម្បត្តិប្រចាំនៅខេត្តក្រចេះជាយូឆ្នាំមកហើយនោះ

ខេត្តក្រចេះ៖តើឧក្រិដ្ធជនឈ្មោះសម្បត្តិជានណាទើបអាចដឹកផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតដោយសេរីបែបនេះ។

ប្រជាពលរដ្ឋនិងមហាជនដែររស់នៅសងខាងផ្លូវបានសម្លឹងឃើញបុង្គលរូបនេះដឹកស្ទើរតែជារៀងរាល់ថ្ងៃតើហេតុអ្វីបានជាសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ប្រចាំស្រុកព្រែកប្រសព្វមិនមានវិធានការបង្រ្កាបលើបុគ្គលនេះសោះ ឬមួយអស់លោកអង្គុយចាំតែយកផលប្រយោជន៍ដោយមិនគិតនៅការបាត់បង់ឬលាយព្រៃឈើទេដឹង។
ជាក់ស្តែងកាលពីយប់ថ្ងៃទី៨ ខែ គុម្ភះ ឆ្នាំ ២០២២ នៅវេលាម៉ោងពីរយប់ឡានលោក(សម្បត្តិ)បានធ្វើការដឹកផលអនុផលព្រៃឈើចេញពីភូមិ វឌ្ឍនៈ ឆ្ពោះទៅតាមស្រុកព្រែកប្រសព្វបានយ៉ាងរលូនដូចអ្វីដែរពលរដ្ឋប្រាប់ពិតប្រាកដមែន និងគ្មានការបង្ក្រាបឬទប់ស្កាត់ពីសមត្ថកិច្ចជំនាយឡើយ។
ដូចហេតុនេះសូមសំណូមពរទៅដល់ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាល ខេត្តក្រចេះ ដែរជាគណបញ្ជាការឯកភាពខេត្តទទួលបន្ទុកបង្ក្រាបធនធានធម្មជាតិ សូមឯកឧត្តមមេត្តាជួយទប់ស្កាត់ផងទានដើម្បីរក្សាទុកធនធានធម្មជាតិឲ្យបានគង់វង្ស៕