ល្បួង​ម៉ូតូឌុប​ជិះ​មកដល់​ពាក់​កណ្តាលផ្លូវ តៃកុង​ចត​នោម ចោរ​ស្រី​ដៃ​ឆៅ​ឡើង​ម៉ូតូ​គេចខ្លួន​ដោយ សុ​វត្ត​ភាព​៤​ថ្ងៃ​ជាប់​ខ្នោះ

0

​ ​កំពង់ធំៈ លោក វរៈសេនីយ៍ទោ ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ធំ ស្ទាក់​ចាប់ចោរ​ស្រី​ម្នាក់​ដែលជា​មុខសញ្ញា​លួច​ម៉ូតូ ពី​ជនរងគ្រោះ​ម្នាក់​មានមុខ​របរ​រត់​ម៉ូតូឌុប សកម្មភាព​ការ ស៊ើបអង្កេត​តាមរក​មុខសញ្ញា​ចោត​ស្រី​ដៃ​ឆៅ បាន​ឈានដល់​ថ្ងៃ​បង្ក្រាប​នៅវេលា​ម៉ោង ៩.២៧​នាទី យប់​ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៤ នៅ​ចំណុច​គល់ស្ពាន​កំពង់ធំ ត្រើយ​ខាងកើត ។​ ​Image1

ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ផ្អើល​ឈូឆរ ដោយសារតែ​ជនសង្ស័យ​សម្រេច ទំលាក់​ម៉ូតូ​ចោល ខណៈពេលដែល​ទាល់ច្រក​រត់​ពុំរួច ក៏​សម្រេច​លោត​ចូល​ទឹកស្ទឹង​ដើម្បី​ហែល​ឆ្លង​គេច​ពី សមត្ថកិច្ច តែ​ដល់​ពេលដែល​ទឹក​ហូរ​ខ្លាំងពេក ក៏​ហែល​ត្រឡប់មក​ច្រាំង​វិញ ក៏​ត្រូវបាន​សមត្ថកិច្ច​ក្របួច បាន ទទឹក​ញ័រ​ដូច​កូន​សត្វ​។​ ​Image4

តាម​ការ​ឲ្យ​ដឹង​ពី​លោក ផេង ពី​ន អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ លោក​បាន​ដឹក​នារី​ម្នាក់ មកពី​ក្បាលថ្នល់ លុះ​មកដល់​ពាក់​កណ្តាលផ្លូវ ជនសង្ស័យ​បាន​ឲ្យ​គាត់​ឈប់​ម៉ូតូ ហើយ​ទូរស័ព្ទ​រក​មិត្ត​ភ័ក្ក នៅ​រវាង​ដែល រងចាំ​ជនរងគ្រោះ​បាន ទៅ​បទ​ជើង​តូច ដោយ​មិនបាន​ដក​សោរ​ម៉ូតូ ដែលជា​ឳ​កាស​ចោរ​ស្រី​ដៃ​ឆៅ​ម្នាក់នេះ បាន​ឡើង​ម៉ូតូ​ហើយ​គេចខ្លួន កាលពី​ថ្ងៃ​អង្គារ ទី​២ ខែ កញ្ញា ឆ្នាំ​២០១៤ ហើយ​បានដាក់​ពាក្យបណ្តឹង​ទៅ​អធិការ​ក្រុង​ស្ទឹងសែន ។​ ​Image5

លោក ញ៉ែម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ជនរងគ្រោះ លោក​បាន​ចាត់​កំលាំង​ស៊ើបអង្កេត លុះ​ទទួល​ពត៌មាន​ថា មាន​ម៉ូតូ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1D-8350 សេរី​សេ​១២៥ ឆ្នាំ ២០១០ ឡើង​តែម ២០១៣ ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​កំពុងតែ​ឈប់​នៅតាម​មាត់​ស្ទឹង ត្រង់ចំនុច​សួនច្បា​ហាត់ប្រាណ ទើបបាន​សុំ​យោបល់ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ដើម្បី​ឲ្យ​កំលាំង​ចុះទៅពិនិត្យ ក្រោយមក​ជនសង្ស័យ ដឹងខ្លួន​ក៏​ជិះ​ម៉ូតូ​រត់​តែម្តង តែ​ត្រូវបាន​ប៉ូលិស​ឡោមព័ទ្ធ​ទើប​សម្រេច​លោត​ចូល​ទឹកស្ទឹង ។​ ​Image6

ជនសង្ស័យ​ត្រូវបាន​ស្គាល់ឈ្មោះ គាំង ស៊ី​នាថ ភេទ ស្រី អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ ក្រសាំង ឃុំ ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មកកាន់​អធិការ ដើម្បី​កសាង​សំណុំរឿង បញ្ជូន ទៅ​តុលាការ ចំនែក​នារី​ម្នាក់ទៀត ពុំមាន​ការពាក់​ព័​ន្ឋ​ជាមួយនឹង​ជនសង្ស័យ​ទេ តែ​បាន​ជិះ​ម៉ូតូ​ជាមួយគ្នា នៅ ពេលដែល​គេ​ចាប់ អត់​ដឹង​រឿង​នឹង​គេ ក៏បាន​រត់​ដួច​ដោយ​ការ​ភ័យ​ស្លន់ស្លោរ ក្រោយមក ត្រូវបាន​ឳ​ពុក​ម្តាយ មក​ធានា ទើប​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ។​ ​ ​ ​ដោយ ផន សុជាតិ Image11 Image10 Image9 Image8 Image7