ដោយ អ៊ុក ផ្លុង
សៀមរាប=បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងទឹកដីឃុំកំពង់ឃ្លាំងស្រុកសូនទ្រគមន៍។ជាពិសេសនៅចំណុចជ្រោងស្នាច,ប្រគាប,ប៉ាលហាលបាក់ថ្នោល,ដីក្រហម,តាមក។ល។ចំណុចទាំងនេះពរពេញដោយការនេសាទប្រើឧប្បករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង។ពាក់ព័ន្ធករណីខាងលើនេះអ្នកសារព័ត៌មានបានទូរស័ព្ទទៅលោកតូចប៊ុន ធឿនប្រធានការពារនិងអភិរក្សត្រីមេពូជសហគមន៍កំពង់ឃ្លាំងដែលមានសាឡង់ស្ថិនៅចំណុចតាមកដើម្បីបំភ្លឺការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងនៅចំណុចទាំងនោះ។លោកតូច ប៊ុន ធឿនឆ្លើយតបថាលោកគឺជាប្រធានសហគមន៍ដែលគ្មានប្រាក់ខែទេ។ការទៅយាមកាមនៅសាឡង់តាមក គឺជាការស្ម័គ្រចិត្តទេ។ប៉ុន្តែមួយរយះនេះលោកមិនដែលបានទៅទេព្រោះលោករវល់ការងារផ្ទះ។លោកបន្តទៀតថាអ្នកដែលចុះទៅពិនិត្យចំណុចទាំងនោះញឹកញ៉ាប់គឺមន្ត្រីបរិស្ថានស្នាក់ការកំពង់ឃ្លាំង។អ្នកសារព័មានបានទូរស័ព្ទលោកលុច សីុ ណុកប្រធានមន្ត្រីបរិស្ថានស្នាក់ការកំពង់ឃ្លាំងដើម្បីបំភ្លឺករណីករប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងនេះ។ទូរស័ព្ទច្រើនដងប៉ុន្តែជាប់រវល់រហូត នៅពេលយកទូរស័ព្ទអ្នកផ្សេង ទូរស័ព្ទចូលហើយប៉ុន្តែគ្មានការឆ្លើយតប។រីឯលោកសុខ សុងនាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំងបានប្រាប់អ្នកសារព័ត៌មានថាមួយរយៈនេះលោកមិនដែលបានទៅពិនិត្យមើលទេព្រោះម្ដាយរបស់លោកឈឺជាទម្ងន់លោកបានទៅថែរក្សាម្ដាយរបស់លោកនៅឯមន្ទីរពេទ្យជាងមួយខែហើយ។ក្នុងន័យនេះហើយទើបបញ្ជាក់ថាលោលុច សីុ ណុកប្រធានមន្ត្រីបរិស្ថានកំពង់ឃ្លាំងដាក់លេខទូរស័ព្ទអ្នកសារព័ត៌មានក្នុងបញ្ជីខ្មៅសង្ស័យថាចង់បិទបាំងអំពើពុករលួយបទល្មើសនេសាទជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរឲ្យលោកស៊ុន គង់ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបមេត្តាចុះមកពិនិត្យជាក់ស្តែងនៅចំណុចខាងលើនេះ កុំចាំតែពិនិត្យតែរបាយការណ៍និងលុយទឹកតែដែលបានមកពីអំពើពុករលួយរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន៕