រថយន្ត​បា​ឡែ​ន បោះពួយ​លឿន​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ១០​ផ្ទាំង​រួច​ក៏​ទៅបុក​ស្លាក​សញ្ញា​ចរាចរណ៍​បាក់ ១​ដើម​ទៀត ទៅមុខ​លែងរួច​

0

​ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១០​ផ្ទាំង និង​ស្លាក​សញ្ញា​ចរាចរណ៍ ១​ដើម​ទៀត បាន​បាក់​រង​ការខូចខាត​យ៉ាងដំណំ​ខណៈដែល​ត្រូវ រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-1297​បើកបរ​ដោយ​យុវជន​ស្រវឹងស្រា​ជោកជាំ ២​នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន​ដូច​ហោះ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុច​មុខ​សាខា​រោងចក្រ គង់​ហុង

កាត់ដេរ ក៏បាន​រេ​ចង្កូត​ទៅបុក​និង​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ពេញទំហឹង​តែម្តង​ហើយ រថយន្ត មិនទាន​អស់​លឿន​ក៏​ជ្រុល​ឡើងទៅ​បុក​ខឿន​ផ្លូវ​រង​ការខូចខាត​ទាំងស្រុង​ហើយ​រថយន្ត​ទៅមុខ​លែងរួច ចំណែក​អ្នកបើកបរ​បាន​បន្សល់​រថយន្ត​នៅ​កន្លែងកើតហេតុ​រត់គេច​ខ្លួន​បាត់ស្រមោល​។​

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១២ និង ០៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ កុម្ភៈ ២០១៤​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ​ក្រោយ​កើតហេតុ​ប៉ូលិស​ចរាចរណ៍​ក្រុង​បានធ្វើការ​វាស់វែង​និង​នាំយក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​៕Image1 Image2 Image3