សៀមរាប៖ឈ្មួញឈើឈ្មោះស៊ូ នឹងឈ្មោះសីម កំពុងតែទទួលរងការរិះគន់យ៉ាងខ្លាំងខ្លាពីសំណាក់ប្រជាពលរដ្ឋថា មេឈ្មួញឈើទាំង២រូបនេះជាមេក្លោងកាប់បំផ្លាញព្រៃឈើដ៍ធំជាងគេនៅតំបន់ខាងជើងបឹងទន្លេសាប ដោយមានការឃុបខិតស៊ីចង្វាក់គ្នារជាមួយសមត្ថកិច្ចពាក់ព័ន្ទជាពិសេ
សមេខណ្ឌព្រៃឈើទាំង៣ខេត្ត គឺខេត្តសៀមរាប ទាគឹមសុទ្ធ ខេត្តព្រះវិហារ អិតភូម្រា ខេត្តកំពង់ធំ តិបញាតា ដោយមេព្រៃទាំង៣រូបនេះសុទ្ធតែទទួលលាភសក្ការះពីរឈ្មួញខាងលើទើបការកាប់បំផ្លាញព្រៃឈើនឹងដឹលជញ្ជូនឈើរបស់មេក្លោងឈ្មោះស៊ូ នឹងសីម គ្មានការបង្ក្រាប។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៤ ក្បួនរថយន្តប្រភេទយីឌុបផ្លៅ៥ជាង១០គ្រឿងបានដឹកជញ្ជូនឈើឆ្លងកាត់ខេត្តសៀមរាបដោយសុវត្ថិភាពមិនមានសមត្ថកិច្ចណាចេញមុខត្រួតពិនិត្យឬបង្ក្រាបនោះឡើយ ជាពិសេសក្រុមមេព្រៃសៀមរាបតែម្ដង។ក្រោយពីរក្បួនឡានដឹកឈើរបស់មេឈ្មួញឈ្មោះ ស៊ូ នឹងសីម បើកបរឆ្លងកាត់ខេត្តសៀមរាបមិនមាននណាហ៊ានប៉ះពាល់រួចមក ត្រូវបានមេព្រៃមួយរូបលួចបង្ហើបថា ក្បួនឈើនោះជារបស់ស៊ូ នឹងសីម គេដឹកចេញពីរខេត្តព្រះវិហារឬកំពង់ធំ ហើយឈ្មួញទាំង២រូបនេះ បានទិញប៉េសេពីរក្រុមហ៊ុនមួយនៅព្រះវិហារឬនៅកំពង់ធំ តែក្រុមហ៊ុនដែលកាត់ច្បាប់ឲ្យមេឈ្មួញទាំង២នេះ សូមលាក់ឈ្មោះសិនដោយសារព័តនេះមិនទាន់ចោទច្បាស់ទៅលើក្រុមហ៊ុនមួយណា លេខក្រោយនឹងផ្សាយពីក្រុមហ៊ុននឹងឈ្មួញនេះឲ្យកាន់តែច្បាស់បន្ថែមទៀត។
មេឈ្មួញឈ្មោះសីម បាននិយាយតាមទូរស័ព្ទថាបើចង់ដឹងច្បាស់លោកសួទៅមេព្រៃទៅលោកដឹកពីរក្រុមហ៊ុនមែន។
សមត្ថកិច្ចជាច្រើននិយាយថាឈ្មួញឈើឈ្មោះស៊ូ នឹងសីម គឺជាមេក្លោងក្នុងការកាប់បំផ្លាញព្រៃឈើយ៉ាងគគ្រឹកគគ្រេងបំផុតនៅខាងជើងបឹងទន្លេសាប ហើយឈ្មួញខាងលើកន្លងទៅក៍ជាមេក្លោងរកស៊ីឈើក្រញូងដ៍ធំផងដែរ ធ្លាប់បានមេព្រៃស្វាយលើចាប់ម្ដងហមកហើយ បន្ទាប់ពីសែនមិនត្រូវតាមការគ្រោងទុក មិនតែប៉ុណ្ណោះក្បួនឡានដឹកឈើរបស់ឈ្មោះស៊ូ នឹងសីម ក៍កំពុងតែដឹកឈើផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាច្រើនខ្សែរទៀតផង៕