ទើបតែ​ចេញពី​ចេញពី​ព្រៃ​សរ បាន​មួយ​ខែ ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទដៃ​គេ​ត្រូវ​សមត្ថកិច្ច ក្របួច​បាន ដដែល​

0

​ភ្នំពេញ ៖ ចោរឆក់​ទូរស័ព្ទ​ដៃ ២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ជិះ​ម៉ូតូ​ដេញ​តាម​ទាន់ ឃាត់ខ្លួន បាន​ម្នាក់​និង​ម្នាក់​រត់​គេចខ្លួន​បាត់​ស្រមោល ក្រោយពី​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទដៃ បាន សម្រេច នៅ​ចំណុច​ផ្សារ​រាត្រី ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​ចោរឆក់​ខាងលើនេះ​ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ក្បែរ​ថ្នល់រ​ទះ​ភ្លើង ក្នុង​សង្កាត់​បឹកកក់​១ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ​។ សមត្ថកិច្ច​នគរបាល​មួយរូប​បានឲ្យដឹងថា ជនសង្ស័យ​ឆក់​កាបូប ២​នាក់ ត្រូវបាន​ឃាត់ខ្លួន បាន​និង ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រឹ​ម​សង​សេ​១២៥ ពណ៌ ខ្មៅ មិន​មាន​ស្លាក​លេខ ខណៈពេល ពួកគេ​ធ្វើ សកម្ម ភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ នៅ​ចំណុច​ផ្សារ​រាត្រី តាម​បណ្ដោយ វិថី​ព្រះស៊ីសុវត្ថិ ក្នុង​សង្កត់​វត្តភ្នំ បានសម្រេច ក៏​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ ឃើញ ហេតុការណ៍​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​រហូត​ចូលមក​ដល់​ខណ្ឌ​ទួលគោក ក៏​បាន​ប្រទះ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក កំពុង​ជិះ​ល្បាត​តាម​មូលដ្ថាន ឃើញ​រួ​កក៏​ដេញ​បន្ត មកដល់​ចំណុច ក្បែរ​ថ្នល់រ​ទះ​ភ្លើង ក្នុង​សង្កាត់ បឹកកក់​១ ខណ្ឌ​ទួលគោក ក៏​សមត្ថកិច្ច​ឃាត់ខ្លួ​នភា្ល​មៗ​បាន​ម្នាក់​និង​ម្នាក់​ទៀត​រត់​គេចខ្លួន​បាត់​តែម្តង​។   សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​កែវ រដ្ធា អាយុ​១៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​នៅ​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ ដែល​ជនសង្ស័យ​នេះ​ទើបតែ​ចេញពី​ព្រៃ​សរ​បាន​មួយ​ខែ​ប៉ុណ្ណោះ ។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​យក ទៅ​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្លិ៏នគរបាល បឹងកក់​១ ខណ្ឌ​ទួលគោក សិន​រួច​ក៏ បញ្ចូនបន្ត​ទៅ​ឲ្យ​សមត្ថកិច្ច​ខណ្ឌ ដូនពេញ ដែល​ជា​កន្លែងកើតហេតុ ដំបូង ដើម្បី កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​ទទួល​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​៕ 
1 2 3