ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺកម៉កមួយគ្រឿងខណៈពេលកំពុងឆ្លងស្ដុបទៅបុកជាមួយម៉ូតូស៊ុយសូគីវីវាមួយគ្រឿងបណ្ដាលឲ្យបុរស២នាក់រងរបួសស្រាល។ហេតុការណ៏នេះកើតកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ត្រង់ចំណុចប្រសព្វផ្លូវព្រះមុនី្នវង្ស និងផ្លូវលេខ
២៧១ ស្តុបច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទំនុប ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេញកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូសណ្ដោងរ៉ឺកម៉កមួយគ្រឿង ម៉ូតូម៉ាកសង់កូរ៉េ គ្នានស្លាកលេង និងរ៉ឺកម៉កពណ៌ខៀវ ធ្វើតាមបណ្ដោយផ្លូវព្រះមុនី្នវង្ស ក្នុងទិសដៅពីជើងទៅត្បូងស្របពេលដែលភ្លើងស្តុបអតិភាព ខណៈពេលមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីវីវ៉ាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1D-0542 បើកបរដោយបុរស២នាក់ ធ្វើដំណើរបញ្ចាស់ផ្លូវច្រមុះជ្រូកក្បាលថ្នល់ គោលបំណងចង់ឆ្លងទៅផ្លូវព្រះមុនី្នវង្ស ជិះក្នុងល្បឿនយ៉ាងលឿនទៅបុកជាមួយនិងម៉ូតូសណ្ដោងរ៉ឺកបណ្ដាលឲ្យម៉ូតូទាំង២គ្រឿងរងការខូចខាចបន្ទចបន្ទួច ចំណែកម្ចាស់ម៉ូតូទាំងសង់ខាងរងរបួសរលាតដៃជើងបន្ទិចបន្ទួច។
ក្រោយពេលកើតហេតុភាគីទាំងសង់ខាងមិនចង់មានរឿងក៏ធ្វើការសូមទោសគ្នាហើយក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុរាងៗខ្លួនបាត់ទៅ។