អធិការស្រុកកំពង់ស្វាយ បានឃាត់ខ្លួនឈ្មោះ យិន ជន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិនីពេជ (ក)ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពាក់ព័ន្ធករណីលួចម៉ូតូ គោ ក្របី និងការប្រើប្រាស់គ្រឿងញៀន

(កំពង់ធំ) ៖ ដោយមានចង្អុលណែនាំពីលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងអធិការរដ្ឋាននគររបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីទោ កែ កញ្ចនា និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានឆ្មក់ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ក្នុងនោះបានលួចម៉ូតូ គោ ក្របី បងប្អូនប្រជាពលរដ្ឋ ។ ករណីចុះបង្រ្កាបនេះ បានធ្វើឡើងកាលវេលាម៉ោង១០:៤០នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចប្រព្រឹត្តនៅភូមិរលួសសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

 

តាមការស្រាវជ្រាវកន្លងមករបស់លោកវរសេនីទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយ ចុះបង្រ្កាបចាប់ខ្លួនមុខសញ្ញាមានដីកាលេខ ៣០/០២១ ចុះថ្ងៃទី២៥មករា ២០២១។ របស់លោក ម៉ែន រត្ថា ចៅក្រមជម្រះសាលាដំបូងខេត្តកំពង់ធំ ។ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។ លទ្ធផល: ចាប់ខ្លួនបាន ០១នាក់ ឈ្មោះ យិន ជន ភេទប្រុស អាយុ ២២ឆ្នាំនៅភូមិនីពេជ (ក)ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បញ្ជាក់:មុខសញ្ញានេះលួចធ្វើសកម្មភាពនូវម៉ូតូ គោ ក្របី និងប្រើប្រាស់គ្រឿងញៀនផងដែរ ។

 

ក្រោយពេលប្រតិបត្តិការចុះបង្ក្រាបនេះ ជនសង្ស័យចំនួន០១នាក់ ត្រូវបានកម្លាំងនគររបាលស្រុកកំពង់ស្វាយ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ។