កំពង់ចាម: លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលាកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមាន
ការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ និងសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផង ។
លោកជំទាវ តោ ពិឡា មានប្រសាសន៍ពាំនាំការសួរ សុខទុក្ខពី សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជួបការលំបាកដើម្បីធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន ។ លោកជំទាវបានបន្តទៀតថា ពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណៈប្រជាជនកម្ពុជាឃុំបឹងណាយនេះ ជាសមិទ្ធផលថ្មីមួយទៀតបង្ហាញពីស្មារតីសាមគ្គីភាពរបស់មូលដ្ឋានជាមួយក្រុមការងារ ដែលសបញ្ជាក់យ៉ាងច្បាស់អំពីភាពរីកចម្រើនរបស់គណបក្ស ដូច្នេះហើយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែទៅបោះឆ្នោតនាពេលខាងមុខនេះឱ្យបានគ្រប់ៗគ្នា ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានអញ្ជើញចុះពិនិត្យផ្លូវដី១ខ្សែ ប្រវែង២០០ម៉ែត្រ និងបានយកអំណោយជូនលោកតា លោកយាយ ដែរមានជីវភាពខ្វះខាតផងដែរ។
គួរបញ្ជាក់ថា ទីស្នាក់ការគណបក្សថ្មីដែរចាប់ផ្តើមសាងសង់នេះ មានទំហំ១២ម៉ែត្រ គុណ១២ម៉ែត្រ ប្រក់ក្បឿង ក្នុងគម្រោងអស់ទឹកប្រាក់ចំនួន៤ម៉ឺនដុល្លារ និងមានរបងព័ទ្ធជុំវិញ ៕





































