វគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំខេត្តក្រុងស្រុកឃុំ សង្កាត់នៃខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ វគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំបើកឡើង ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវឧកញ្ញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានគណៈកម្មការកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តមខេង សុំប្រធានក្រុមប្រឹក្សាខត្ត ឯកឧត្តម អុំ រាត្រី អភិបាលខេត្ត លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ជាស្រ្តីទាំង៩ របស់ខេត្តបន្ទាយមានជ័យ។
គោលបំណងនៃវគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំធ្វើឡើងដើម្បីពង្រឹងស្មារតី និងសតិអារម្មណ៍នយោបាយសមាជិកសមាជិក គណបក្សប្រជាជនកម្ពុជា ជាពិសេសស្រ្តី ក្នុងជួរថ្នាក់ដឹកនាំ អោយបានស្គាល់ និងយល់ច្បាស់ពីគោលការណ៍ដឹកនាំ និងទិសដៅរបស់បក្ស។ និងដើម្បីពង្រឹងសមត្ថភាពឃោសនា អោយបានចំទិសដៅ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ វគ្គបំប៉នសមត្ថភាពស្រ្តីជាថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តបន្ទាយមានជ័យពិតជាមានសារះសំខាន់ ដើម្បីអោយស្រ្តី ក្នុងជួរថ្នាក់ដឹកនាំ អោយបានស្គាល់ និងយល់ច្បាស់ពីគោលការណ៍ដឹកនាំ ពិសេសមានសមត្តភាពគ្រប់គ្រាន់ក្នុងពេលចុះឃោសនាតាមមូលដ្ឋាន។
ឯកឧត្ដម អ៊ុំ រាត្រី សំណូមពរដល់សិក្ខាកាមទាំងអស់អោយត្រងត្រាប់ស្ដាប់ការណែនាំរបស់គ្រូបង្គោលដើម្បី ទទួលបានចំណេះជំនាញពិតប្រាកដ យកទៅអនុវត្តតាមមូលដ្ឋានអោយចំគោលដៅ។
លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍មានប្រសាសន៍វាយតម្លៃចំពោះការចំណាយពេលវេលាដ៍មមាញឹករបស់សិក្ខកាមដើម្បី ក្រេបយកចំណេះជំនាញដែលគ្រូបង្គោលបានលើកយកមកបង្ហាញក្នុងវគ្គសិក្សានេះ។ លោកជំទាវ ជូ ប៊ុនអេងសង្ឃឹមជឿជាក់ថាក្រោយពីបានសិក្សារយះពេលពេញ១ថ្ងៃនេះ សិក្ខកាមនិងបានយល់កានតែច្បាស់ពី កម្មវិធីនយោបាយរបស់គណះបក្សប្រជាជនកម្ពុជា(២០១៨-២០២៣)។ មហាសន្នបាតវិសាមញ្ញ តំណាងទូទាំងប្រទេស សន្ទរកថារបស់សម្តេច តេជោ ហ៊ុន សែន ក្នុងពិធីមិទ្ទិញ រំលឹកខួបនៃទិវាជ័យជំនះ៧មករា។ គោលការសំខាន់ៗនៃកម្មវិធីនយោបាយរបស់គបក្សប្រជាជនកម្ពុជាសម្រាបការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹតសភានីតិកាលទី៤ និងឯកសារសន្និបាតគណះកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អណត្តិទី៥៕ដោយ៖ឃិន គន្ធា