បើករថយន្ត​បុក​រះ​អ្នក​ចោម​មើល​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់​ស្រាល​ហើយ​បើក​គេចខ្លួន​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​ចូល​ពេទ្យ​

0

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1R-7714 បុក​គ្នា​ជាមួយ​និង​ម៉ូតូអ៊ែ​ប្លែក ពាក់​ស្លាក​លេខ 1AC-8797 ពេញទំហឹង ខណៈ​បើកបរ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង

១០ យប់ ថ្ងៃទី ៥ កញ្ញា ២០១៤ នៅលើ​កំណាត់​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន  ដែល​បង្ក​ឱ្យ​អ្នកបើកប​រទាំង​ពីរ​នាក់​រងរបួស​ធ្ងន់ធ្ង​រ ។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ពីរ​គ្រឿង​ខាងលើ​បុក​គ្នា​របួសធ្ងន់​ទាំង​សងខាង​នោះ​ភ្លាមៗ​គេ​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​មក​ចោមរោម​មើល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដែល​ធ្វើឱ្យ​ស្ទះចរាចរណ៍​ពេញ​ផ្លូវ ខណៈ​សមត្ថកិច្ច​មិនទាន់​បាន​ធ្វើការ​វាស់វែង  ។ ស្របពេល​នោះ​ដែរ​ក៏​មាន​រថយន្ត​ហាយ​ឡិនឌ័​រ ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត តាម​ផ្លូវ​លេខ​២៧១ យ៉ាង​លឿន​ក្នុងស្ថានភាព​ស្រវឹង​បាន​បើក​មក​បុក​រះ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ចោម​មើល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់​-​ស្រាល ជាច្រើន​អ្នក​ទៀត ហើយ​តៃកុង​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន មកដល់​ចំណុច​មុខ​ផ្ទះ​លេខ​១៧៧៥ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ ក៍​បាន​បើករថយន្ត​ទៅបុក​ម៉ូត​ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-3925 បណ្តាលឱ្យ​រងរបួស​ស្រាល ហើយ អ្នកជិះ​ក្នុង​រថយន្ត​ទាំង​ពីរ​នាក់ បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​ដោយ​ម្នាក់ រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់វាយ​ឡើង​ផុង​លលាដ៍ក្បាល​របួសធ្ងន់​ព្រោះ​ស្មានតែ​ជា​ចោរ ចំណែក​ម្នាក់​ទៀត រត់​គេច​តាម​ច្រក​ឌឿងហែម ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ឡើង​ទ្រមខ្លួន​ដូច​គ្នា​ផង​ដែរ ។​
​បុរស​ជិះ​រថយន្ត​ហាយ​ឡិនឌ័​រ បង្ក​គ្រោះថ្នាក់​បន្តកន្ទុយ​គ្នា​ខាងលើ​មាន​ទី​១.​ឈ្មោះ អ៊ុក រ៉ាវុធ មាន​អាយុ​២៧​ឆ្នាំ ធ្វើ​ប៉េអឹម នៅ​ក្រសួង​មហាផ្ទៃ ឋានន្តរសក្តិ​អនុសេនីយ៍ទោ​សក្តិ​២ ចំណែក​ទី​២.​ឈ្មោះ  ធុន ពន្លឺ ៣២​ឆ្នាំ​ជា​ប៉េអឹម​នៅ​ខេត្ត​ព្រៃវែង ។​
​ក្រោយពេល​កើតហេតុ​បុរស​របួសធ្ងន់​ផុង​លលាដ៍ក្បាល​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​បុរស​ជិះ​រថយន្ត​ហាយ​ឡិនឌ័​រ​ម្នាក់ទៀត ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ ដើម្បី​ត្រៀម​បញ្ជូនបន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ។​

1 2 3