សៀមរាប៖ លោក ថាញ់ រ៉ូ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំសមាជិកសមាជិកា ជួបសំណេះសំណាល នាំយកសម្ភារៈសម្រាប់ប្រើប្រាស់ ជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សា ហ៊ុនសែន ជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោក ថាញ់ រ៉ូ បានណែនាំសូមឲ្យប្អូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ ហើយជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ គឺការរស់នៅតាមបែបគន្លងថ្មី ដោយត្រូវការពារខ្លួនឯង និងសមាជិកក្រុមគ្រួសាររបស់ខ្លួន ដោយអនុវត្តនូវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប់ជាប្រចាំ ដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ ជាពិសេសវីរុសបំលែងខ្លួនថ្មី អូមីក្រុងផងដែរ។
សម្រាប់សម្ភារៈឧបត្ថម្ភជូនដល់សាលាបឋមសិក្សា ហ៊ុនសែន ជន្លាសដៃ នាពេលនោះរួមមាន៖ កុំព្យួទ័រលើតុ ១គ្រឿង, សៀវភៅសរសេរ ១១៨ក្បាល, ប៊ិច ១១៨ដើម, ខ្មៅដៃ ១១៨ដើម, ជ័រលុប ១១៨ដុំ, ប្រដាប់ខួងខ្មៅដៃ ១១៨គ្រាប់, ថង់យួរដាក់សៀវភៅ ៣០ថង់, អាល់កុល ១០លីត្រ, ទឹកសុទ្ធ ២០យួរ, ម៉ាស់ (Foodpanda) ៣ប្រអប់, ម៉ាស់ (TADA) ២០ដុំ, ទឹកក្រូច ១កេស, អំពូលសូឡា ២០០វ៉ាត់ ១គ្រាប់ និងថវិកា ២៤០,០០០រៀល៕







































