ប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារថ្មីនិងផ្ទេរភារកិច្ចប្រធានអនុ ប្រធាននិងមន្រ្តីពន្ធនាគារខេត្តទៅកាន់នាយកដ្ឋានពន្ធនាគារ

ខេត្តស្ទឹងត្រែង÷ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកា
សចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្ទឹងត្រែងថ្មី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅឯរដ្ឋបាលខេត្តស្ទឹង
ត្រែង ។ ក្នុងឱកាសនោះ ក៏មានការភារកិច្ចប្រធាន អនុប្រធាន និងមន្រ្តីពន្ធនាគារខេត្តទៅកាន់នាយកដ្ឋានពន្ធនាគារ ចំនួន៥រូបផងដែរ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៤៨៨.ប្រ.ក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការប្រគល់ភារ
កិច្ច និងតែងតាំងមន្រ្តីពន្ធនាគារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រាជ្ញ សុភី អត្តលេខ០៣៨៥ ឲ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ០៣៣៣ អតីតប្រធាននិងអនុប្រធាន រួមនិងមន្រ្តីសរុប៥រូបនៃពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ៕