បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអ្នកពាក់ព័ន្ធ បានរៀបចំដង្ហែនូវបដិមាដែលប្រសិទ្ធនាមថា”ពុទ្ធរូបមានជ័យបារមីតេជ:ឈ្នះ កូវីដ-១៩” ពីទីសិប្បកម្មចម្លាក់នៅភូមិភ្នំជញ្ជាំងឃុំជប់វារីស្រុកព្រះនេត្រព្រះ មកតម្កល់នៅទីតាំងព្រះពុទ្ធរូប មានខឿននិងបល្ល័ង្គកម្ពស់សរុប៩,៧ ម៉ែត្រ នៅទី
ឈាបនដ្ឋានបូជាសព បញ្ចុះសព អ្នកជម្ងឺកូវីដ-១៩ ខេត្តបន្ទាយមានជ័យកូវីដ-១៩ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយនាព្រឹកថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២២ ។
ហើយឆ្លងនូវសមិទ្ធផលនានារួមមានចេតិយរួមអដ្ឋិធាតុសេសសល់រួម, ហេដ្ឋារចនាសម្ព័ន្ព ដើមឈើ សួនច្បារ ការនិមន្តព្រះសង្ឃច្រើនអង្គស្វាធ្យាយជ័យន្តោ និងមន្ត្រី សាច់ញាតិធ្វើពិធីប័ង្សកូលឧទ្ទិសកុសលដល់ព្រលឹងអ្នកស្លាប់ ។
ពិធីនេះដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិងលោកស្រី ព្រមទាំងចូលរួមដោយលោកអោម ចន្ថា អភិបាលរងខេត្តនិងជាប្រធានអនុគណ:កម្មការបូជា បញ្ចុះសពអ្នកជម្ងឺកូវីដ១៩ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អភិបាលក្រុង អាចារ្យ ប្រជាពុទ្ធបរិស័ទ សប្បុរសជនប្រមា ១.០០០ នាក់បាននិមន្តព្រះមេគណខេត្តនិងព្រះមន្ត្រីសង្ឃទាំង២គណ: បានរៀបចំពិធីនៅទីតាំងតម្កល់ព្រះពុទ្ធរូបនោះ ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាននិមន្តព្រះសង្ឃនិងអញ្ជើញលោកអាចារ្យខេត្តបានរៀបចំកិច្ចខាងពុទ្ធសាសនា មានពិធីសែនក្រុងពាលី ពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដំណើរការសាងសង់ បញ្ចុះបឋមសិលា ពិធីសូត្រជ័យន្តោប្រោសព្រំបង្កក់ប្រសិទ្ធីសិរីសួស្តីមហាប្រសើរ រុងរឿង មានលាភមានជ័យ ចម្រើនឧត្តុង្គឧត្តមថ្លៃថ្លា ។
យោងគណ:កម្មការសាងសង់អោយដឹងថា : ការសាងសង់ទីតាំងតម្កល់ព្រះពុទ្ធរូបខាងលេី គឺដេីម្បីរៀបចំទុកជាទីកន្លែងគោរពសក្ការៈបូជា សម្រាប់បងប្អូនសាច់ញាតិនៃអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក៏ដូចជាទុកជាទីតាំងប្រវត្តិសាស្រ្តប្រយោជន៍សាធារណ:មួយសម្រាប់ទូទៅ។
ក្នុងនោះ សាងសង់ព្រះពុទ្ធរូប “មានជ័យបារមីតេជ:ឈ្នះកូវីដ-១៩” :១ ទំរងព្រះអង្គនិងភ្នែនកំពស់ ៤,៨0ម៉ែត្រ។ ២. សំណង់ខឿនទម្រពីបាតដល់លេីគឺជាន់ទី១ជាន់ទី២.ជាន់ទី៣ បល័ង្គព្រះ និងតួព្រះអង្គកំពស់សរុប ៩,៧ម៉ែត្រ ។ ៣. បរិវេណជុំវិញ ពីចំនុចអ័ក្ស ២៥មជុំវិញឬសរុប ៥០ម៉ែត្រគុណ៥០ម៉ែត្រឬទំហំក្រោឡាស្មេី២.៥០០ម៉ែត្រការ៉េ ។
៤. កំពស់ជាន់នីមួយៗមានជណ្តេីរ ៩កាំ ជាន់ទី១ ជាន់ទី២ ជាន់ទី៣ បរិវេណសំរាប់ដេីរជុំវិញ និង១០មក្រាលការ៉ូ ថ្មព្រះវិហារ ។
៥. អាគាសាលាឆទានធ្វើពីជាន់មានទំហុំ ១២មx៨,៥ម ។ជាន់ក្រោម មានបន្ទប់ទឹកនិងបន្ទប់ចំអិនអាហារ ។ ជាន់លេីមានបន្ទប់ទឹក ជញ្ជាំងជុំវិញ ធ្វេីពីកញ្ចក់ និងបំពាក់ដោយម៉ាស៊ីត្រជាក់ ។ហើយដំបូលសង់បុស្បុក . ។.
៦.ទីបញ្ចុៈសពសំរាប់៣សាសនានិងជំនឿនានា មានពុទ្ធសាសនា។មា នសម្រាប់ខ្មែរឥស្លាមដីទំហំ៥០មx៨០ម – ខ្មែរចិន. ៩៨មx៨០ម. ។ – ខ្មែរគ្រឹស្ទាន ដីទំហំ៤០មx៨០ម ។និង – ខ្មែរវៀតណាម ដីទំហំ៣០មx៨០ម។
ទីតាំងទាំងនោះ ត្រូវបានឈូសឆាយ ពង្រាប កៀរកិនបង្ហាប់បន្តបន្ទាប់ហើយដែរ ។
ក្រៅពីការសាងសង់តម្កល់ព្រះពុទ្ធរូបនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងគាំទ្រដោយសប្បុរសជន ក៏បានរៀបចំសាងសង់ទីប៉ាឆា ឡរ៤(ទីឈាបនកិច្ច,) បូជាសពកូវីដ-១៩ ផងដែរ។ ចំពោះដំណេីរការសាងសង់បានរួចរាល់ហេីយ ។
ដោយក្នុងទីតាំងឈាបនដ្ឋាន ក្រៅពីសម្រាប់បូជា ក៏មានទីតាំងសម្រាប់បញ្ចុះសពបងប្អូនខ្មែរឥស្លាម ខ្មែរកូនចៅចិនយួននិងបរទេសផ្សេងទៀតផងដែរ។
ឯកឧត្ដម អ៊ុំ រាត្រី និងមន្ត្រីចូលរួមពិធីបានបួងសួងសូមអោយឧបទ្រពចង្រៃ គ្រោះកាច គ្រោះមហន្តរាយនិងជម្ងឺកូវីដ១៩ បរវាសចៀសឆ្ងាយអន្តរធានទៅ ។ ហើយនាំមកវិញតែនូវសេចក្តីសុខសប្បាយ ចម្រើន ជោគជ័យ ។
សូមបញ្ជាក់ដែរថា ក្នុងពិធីនោះ ក៏មានវត្តមានសាច់ញាតិអ្នកស្លាប់ដោយជម្ងឺកូវីដ១៩ រាប់រយនាក់ចូលរួមផងដែរ ។
ក្នុងនោះ មន្ត្រីរដ្ឋបាលខេត្តបានចុះឈ្មោះគ្រួសារដែលមិនទាន់បានថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលផងដែរ ។
យោងរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គិតចាប់ពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែកុម្ភ:ឆ្នាំ២០២២ នេះ មានចំនួនសរុប៣៦៦នាក់ ២៣៨នាក់ ក្នុងនោះមានជនបរទេសចំនួន៨នាក់ ស្រី២នាក់ ៕





































