IAEA៖ កូរ៉េខាងជើង​កំពុង​ដំណើរ​រោង ចក្រ​បរមាណូ​

0

​ ​ទីភ្នាក់ងារ​ត្រួតពិនិត្យ​បរមាណូ​អន្ដរ ជាតិ​(IAEA) ចំហាយ​ទឹក​ក្ដៅ​បាន​សាយ ចេញពី​រោងចក្រ​បរមាណូ Yongbyon ទាំងនោះ​បង្ហាញឱ្យឃើញថា កូរ៉េ​ខាង ជើង​កំពុងដំណើរការ​រោងចក្រ​បរមាណូ ខាងលើ ។ ​ប្រភពព័ត៌មាន​ពី IAEA បានបញ្ជាក់ ថា ជាមួយនឹង​សកម្មភាព​ខាងលើ កូរ៉េ ខាងជើង​កំពុងតែ​ចម្រាញ់​សារធាតុ Plutoni សម្រាប់​ផលិត​គ្រាប់បែក បរមាណូ ។

IAEA បាន​បញ្ជាក់ថា កម្ម វិធី​បរមាណូ​របស់​កូរ៉េខាងជើង​នៅតែ​ជា បញ្ហា​គួរឱ្យ​ព្រួយបារម្ភ ហើយ​អង្គការ​នេះ នឹង​ត្រួតពិនិត្យ​តាមដាន​យ៉ាង​យក​ចិ​ត្ដ ទុកដាក់​រាល់​សកម្មភាព​ប្រែប្រួល​នៅ​ទី តាំង​រោងចក្រ Yongbyon ។ ​រយៈពេល​កន្លងមក កូរ៉េខាងជើង​តែង តែ​គំរាមកំហែង​វាយប្រហារ​ដោយ គ្រាប់បែកបរមាណូ​ទៅលើ​ទីតាំង​នានា របស់​អាមេរិក និង​កូរ៉េខាងត្បូង ប្រសិន បើ​ប្រទេស​ទាំងពីរ​នៅតែ​ធ្វើ​សមយុទ្ធ​រួម គ្នា​ទៀត​នោះ ។

​កាលពី​ថ្ងៃទី​៤ ខែកញ្ញា កូរ៉េខាងជើង ក៏បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​រយៈ ចម្ងាយ​ខ្លី​ចូលទៅ​កាន់​ដែនសមុទ្រ ។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កូរ៉េ ខាងជើង​បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល ឥតឈប់ឈរ​ក្រោម​ការត្រួតពិនិត្យ ដោយផ្ទាល់​ពី​មេដឹកនាំ​គឹម ជុង​អ៊ុន 9