ពលរដ្ឋ៨នាក់ក្នុងមណ្ឌល៣១៧សៀមរាប តេស្តរហ័ស មានវិជ្ជមានមេរោគកូវិដ១៩

0

សៀមរាប៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និងមានការអញ្ជើញចូលរួមពី នាយករង នាយផ្នែក មេក្រុម យោធិនជំនាញពាក់ព័ន្ធ មេប៉ុស្តិ៍ មេភូមិ នាយកសាលា សរុបចំនួន៣២នាក់ ព្រឹកថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ២០២២នៅអាគារដ្ឋបាលមណ្ឌល។
ឯកឧត្តម ពៅ ស៊ា បានលើកឡើងពី ស្ថានភាព សភាពការណ៍មួយចំនួន ពាក់ព័ន្ធទៅនិងការងាររបស់មណ្ឌល៣១៧គូលេនសៀមរាប ដែលត្រូវអនុវត្តន៍ ដើម្បីការងារនៃអង្គភាព ចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ឫសគល់នៃមេរោគកូវីដ១៩និងមេរោគបំលែងថ្មី។ ដោយឆ្លងកាត់បទពិសោធន៍រយៈពេលជាងពីរឆ្នាំ ដែរបានឆ្លងកាត់ និងការពារមិនអោយមេរោគកូវីដ១៩ចូលក្នុងសហគមន៍ យើងត្រូវបន្តអនុវត្តន៍អោយបានជាប្រចាំ និងទទួលខុសត្រូវខ្ពស់ តាមវិធានសុខាភិបាល និង(៣កុំ៣ការពារ)។
ឯកឧត្តម បញ្ជាក់ថា៖ ការអំពាវនាវគ្រប់លំដាប់ថ្នាក់ ត្រូវសហការណ៍យ៉ាងជិតស្និតនូវមូលដ្ឋាន កាត់ផ្តាច់ឫសគល់នៃមេរោគកូវីដ១៩ ដោះស្រាយសភាពការណ៍លើមូលដ្ឋាន ក្នុងសហគមន៍។ ត្រូវស្រាវជ្រាវរកប្រភពចម្លង អ្នកឆ្លង និងអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោល ក្តោបសភាពការណ៍ទាំងអស់ ដើម្បីរាយការណ៍ និងមានវិធានការណ៍ទប់ស្កាត់អោយបានទាន់ពេលវេលា បែងចែករកទីតាំងសុវត្តភាពដើម្បីព្យាបាល និងដាក់អោយនៅដាច់ដោយឡែក។
ព័ត៌មានបឋមបានអោយដឹងនៅព្រឹកនេះដែរ មានពលរដ្ឋចំនួន៨នាក់ក្នុងមណ្ឌលបានធ្វើរតេស្តរហ័ស មានវិជ្ជមានមេរោគកូវិដ១៩ ឯកឧត្តម ពៅ ស៊ា បានសហការណ៍ ជាមួយអាជ្ញាធរ និងមន្ត្រីប៉ូលីសមូលដ្ឋាន និងក្រុមការងាររបស់មណ្ឌល ចុះផ្ទាល់ដល់ផ្ទះអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធ ចាត់ចែងតាមវិធានក្រសួងសុខាភិបាល។
ឯកឧត្តម ពៅ ស៊ា ត្រូវចូលរួមការពារថែរក្សា ពង្រឹងលើគោលនយោបាយ ឆន្ទៈរបស់ថ្នាក់ដឹកនាំ ពិសេសប្រមុខរាជរដ្ឋាភិបាល កំពុងមានជំហរ ជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ។ ក្តាប់អោយបាននូវសកម្មភាពរបស់ក្រុមអមិត្ត ដែរមានបំណងបំផ្លាញច្បាប់រដ្ឋធម្មនុញ្ញ៕