បន្ទាយមានជ័យៈគ្រូពេទ្យមណ្ឌលសុខភាពក្នុងភូមិបន្ទាយទីមួយឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យរត់ខ្វែងដៃជើងទាំងយប់ងៃទី04ខែតុលា២០១៤ដោយសារតែប្រជាពលរដ្ឋបួនគ្រួសារត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់បន្ទាប់ពីពួកគាត់បរិភោគផ្សិតកញ្ជោររួចក៏ពុល។ 
លោកស្រី មុំ រុន ទំទប់ទី1នៃឃុំទួលពង្រ បានអោយដឹងថាដូចសព្វមួយដងឈ្មោះ មាន ខន ភេទប្រុស អាយុ38ឆ្នាំបានទៅកាប់ឬស្សី ដកទំពាំង ដម្បីយកទៅ លក់តែ បានដកផ្សឹតកញ្ជោរយ៉ាងច្រើនពីព្រៃសំរាប់អោយកូនស្រីធ្វើម្ហូបនិងបានចែកអោយអ្នកជិតខាងបីគ្រួសារទៀតបានទទួលទានដែរ។ក្រោយបរិភោគសមាជិកទាំងបួនគ្រួសារមានគ្នាប្រមាណ18នាក់មាន អការៈ ខ្លះក្អួតចង្អោរនិងមានចេញឈាមផងដែរខ្លះដួលសន្លប់បាត់ស្មារតី។អ្នកទាំងអស់គ្នាត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។
ក្នុងអ្នករង្គ្រោះទាំងនោះមានកុមារចំនួន7នាក់ស្រី4ក៏ត្រូវសង្គ្រោះបន្ទាន់ដូចគ្នាដែរ។បន្ទាប់ពីបានបញ្ជូនទៅដល់មណ្ឌលសុខភាពទួលពង្របុគ្គលិកមណ្ឌលសុខភាព2នាក់ក៏បានពុលដូចគ្នាដែរខណៈជួយសង្គ្រោះ។
លោកស្រីបន្តទៀតថាដោយស្ថានភាពនៃការពុលមានលក្ខណៈធ្ងន់ធ្ងរនិង មន្ទីរ ពេទ្យស្រុកម៉ាឡៃមានការចង្អៀតក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ ចំពោះជនរងគ្រោះទាំងអស់រហូតដល់ព្រឹកថ្ងៃទី៦នេះមានសភាពធូរស្រាលវិញហើយខណៈបានការយកចិត្តទុកពីក្រុមគ្រូពេទ្យហើយគ្រូពេទ្យបានអះអាងថាផុតគ្រោះថ្នាក់៕



































