បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចកាលពីថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ ២០២២ បានប្រជុំពិនិត្យ ពិចារណានិងសម្រួលបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៦៧នាក់និងលើកលែងទោស១នាក់ នៃពន្ធនាគារខេត្តបន្ទាយមានជ័យនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំខាលនិងបុណ្យវិសាខបូជាខាងមុខនេះ ។
កិច្ចប្រជុំក្រោមអធិបតីភាពលោកគឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យនិងចូលរួមដោយលោកព្រះរាជអាជ្ញារង តំណាងអយ្យការនិងសាលាដំបូង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ីង ស៊ីផាន ប្រធានពន្ធនាគារខេត្តអនុប្រធាន តំណាងនគរបាល កងរាជអាវុធហត្ថ តំណាងការិយាល័យកិច្ចការច្បាប់សាលាខេត្ត ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ពបន្ទាយមានជ័យបានអោយដឹងថា : បញ្ជីឈ្មោះទណ្ឌិតដែលជាអ្នកជាប់ឃុំនៃពន្ធនាគារខេត្តបន្ទាយមានជ័យរបស់អង្គភាពលោកដែលត្រូវស្នើបន្ធូរបន្ថយទោសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំខាលនិងបុណ្យវិសាខបូជា ។
ពោលគឺអង្គភាពលោកសហការនឹងជំនាញពាក់ព័ន្ធបានពិនិត្យលើគុណសម្បត្តិនៃការកែប្រែឥរិយាបថនិងសីលធម័របស់ជនទណ្ឌិតទាំងឡាយ ហើយលើកយកមកដាក់ប្រជុំឆ្លងយោបល់ពិនិត្យ ពិចារណានិងសម្រេចក្នុងគោលដៅខាងលើ ។
លោកអ៊ុង ស៊៏ផាន បានបន្តថា: ក្នុងនោះមាន ការស្នើបន្តបន្ថយទោស បាន១០០ភាករយ រួមមាន ពិនិត្យ ពិចារណានិងសម្រួលបន្ធូរបន្ថយទោសពី៣ទៅ៩ខែចំនួន៣២នាក់/ស្រី២នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំខាលនិងចំនួន៣៥នាក់/ស្រី១នាក់ ក្នុងឱកាសបុណ្យវិសាខបូជានិងលើកលែងទោស១នាក់ ដល់ទណ្ឌិតនៃពន្ធនាគារខេត្តបន្ទាយមានជ័យ ។
លោកគឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យមានជ័យនិយាយថា: ឆ្លងតាមការពិនិត្យពិច្ច័យ ពិចារណានិងសម្រេចដែលមន្ត្រីពាក់ព័ន្ធបានគិតនិងធ្វើត្រឹមត្រូវលើបុគ្គលទណ្ឌិតដែលជាកម្មវត្ថុនេះ បានឆាប់ទៅធ្វើសមាហរណកម្មក្នុងសហគមន៍វិញ។
លោកគឹង វណ្ណ: បានស្នើ៣ចំនួច លើបញ្ហានេះ :ទី១/ ត្រូវបន្តខិតខំរិ:រកវិធីសាស្ត្រអប់រំ កែប្រែ បង្ហាត់បង្រៀនបណ្តុះបណ្តាលវិជ្ជាជីវ:ដល់ទណ្ឌិត ។
ទី២/ យកចិត្តទុកដាក់លើចំណីអាហារ ថ្នាំសង្កូវ សុខុមាលភាព ទណ្ឌិត។ពិសេសទប់ស្កាត់ជម្ងីកូវីដ១៩ កុំអោយចូលទៅក្នុងពន្ធនាគារ ។និងទី៣/បង្កើនសាមគ្គីភាព ឯកភាព ផ្ទៃក្នុងអង្គភាពដើម្បីលទ្ធផលនិងប្រសិទ្ធភាពការងារ ៕ដោយ៖ឃិន គន្ធា





































