បាត់ដំបង: ប្រជាពលរដ្ឋប្រមាណជាង 100 គ្រួសារដែលរស់នៅក្នុងភូមិចំនួន 5 ស្ថិតក្នុុងឃុំបួរ និងឃុំសេរីមានជ័យ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើដាំណើរឡើងមកកាន់ក្រុងបាត់ដំបង កាលពីថ្ងៃទី 5-9-14 ក្នុងគោលបំនង អោយអាជ្ញាធរ ជួយដោះស្រាយ បញ្ហាវិវាទដីធ្លីរវាងពួកគាត់ជាមួយនឹងក្រុមហ៊ុន សួនមានសម្បត្តិ ដែលបានបំពានមកលើដីពួកគាត់ រាប់រយ ហិកតា នាពេលកន្លងមក. ។
លោក គី រ៉ន ជាប្រជាពលរដ្ឋរស់នៅភូមិអូរដារ ឃុំបួរ ស្រុកភ្នំព្រឹក បានរៀបរាប់ថា ពួកគាត់ដែលរស់នៅលើ ភូមិចំនួន 5 ក្នុងឃុំបួរ និងឃុំសិរីមានជ័យ មានចំនួន 121 គ្រួសារ ដែលបានរស់នៅនិងបង្កបង្កើនផលលើដីចំការប្រមាណ ជាង 600 ហិកតា តាំងពីឆ្នាំ 2001 មកនោះត្រូវបានក្រុមហ៊ុន សួនមានសម្បត្តិ ប្រើប្រាស់គ្រឿងចក្រ ទន្ទ្រានម្តងយម្តងទៀត តាំងពីឆ្នាំ 2011 រហូតមក ប៉ុន្តែត្រូវបានពួកគាត់ធ្វើការរារាំងជាញឹកញាប់ទាំងវេទនា ព្រោះក្រុមហ៊ុនមានដាក់កំលាំងប្រដាប់ អាវុធនៅចាំការពារគ្រឿងចក្រផង. ។ លោក បានបន្តថា ដោយសារតែពួកខ្លួនជារាស្ត្រសាមញ្ញ ហើយមិនអាចឈរមើលគ្រឿងចក្រដែលធ្វើការ ឈូសឆាយទៅលើផលដំណាំ របស់ពួកគាត់បានទើបពួកគាត់ទាំងអស់គ្នា សំរេចចិត្តនាំគ្នាធ្វើដំណើរឡើងមកកាន់ខេត្ត បាត់ដំបង ក្នុងគោលបំនង សុំអោយស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្ត ដើម្បីជួយអន្តរាគម ទប់ស្កាត់ និងធ្វើការវាស់ វែងដីរបស់ពួកគាត់ និងឈានទៅទទួលបាននូវប័ណ្ណកាន់កាប់កម្មសិទ្ធិស្របច្បាប់ដូចគេឯង ព្រោះសព្វថ្ងៃផលដំណាំ របស់ពួកគាត់ កំពុងលូតលាស់ ជិតហុចផលទៅហើយ. ។
ដោយឡែកនៅក្នុងឱកាសនោះផងដែរ ក្រោមការឃ្លាំមើលរបស់លោក ស៊ុន តឹក មន្ត្រីសិទ្ធិមនុស្សក្នុង អង្គការ លីកាដូ បានលើកឡើងថា ដីដែលមានបញ្ហាលើ 2 ឃុំនេះសរុបចំនួនជាង 4000 ហិកតាត្រូវបានក្រុមហ៊ុន យកទាំងអស់ ហើយធ្វើការសម្បទានទៅអោយប្រជាពលរដ្ឋវិញខ្លះបានតែមួយហិកតាតែប៉ុណ្ណោះដោយសារតែការភ័យខ្លាច ដោយខុសពីគោលការរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងមួយគ្រួសារចំនួន 5 ហិកតា. ។
ឆ្លើយតបទៅនិងប្រជាពលរដ្ឋនាពេលនោះ តំណាងអាជ្ញាធរខេត្តបានលើកឡើងថា លោកមិនអាចធ្វើអោយ បានលឿនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋបានឡើយ ប៉ុន្តែអាជ្ញាធរសន្យាថានឹងជួយដោះស្រាយជាជំហ៊ានដំបូង ទៅលើប្រជាពលរដ្ឋដែលរស់នៅឃុំបួរ ដើម្បីចេញនូវប័ណ្កកម្មសិទ្ធិមួយដែលស្របច្បាប់ ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលរស់នៅឃុំសិរីមានជ័យ លោកនឹងចាត់កំលាំងជំនាញអោយចុះទៅធ្វើការវាស់វែងសារជាថ្មីទៅលើដីរបស់ពួកគាត់. ។
ក្រោយពីទទួលបាននូវការសន្យាបែបនេះ ទើបនៅថ្ងៃដដែលនោះផងដែរ ប្រជាពលរដ្ឋទាំង 121 គ្រួសារ បាននាំគ្នា វិលត្រឡប់ទៅលំនៅឋានវិញ ដោយក្នុងចិត្ត សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខេត្តនឹងចាត់វិធានការទៅលើ់ កំលាំងជំនាញចុះទៅធ្វើការវាស់វែងតាមការសន្យានេះជាក់ជាមិនខាន. ៕



































