​ចែក​ផ្ទាំង​រូបភាព​និង​សៀវភៅ​អប់រំ​អាហារ​ថាមពល​៦​មុខ​ដល់ នាយក និង នាយិការ​បឋមសិក្សា វិទ្យាល័យ និង អនុវិទ្យាល័យ​ក្នុង​ខេត្តកំពង់ស្ពឺ​

0

​កំពង់ស្ពឺ​=​មជ្ឈមណ្ឌល​សេវា​សង្គម​ហៅ​អ៊ី​វ៉ា​(ewha)​គាំទ្រ​គំរោង​ដោយ​(koica)​បាន​នាំយក​ផ្ទាំង​រូបភាព​និង​សៀវភៅ​អប់រំ​អារ​ហារ​បំប៉ន​៦​មុខ​សំខាន់​ផ្តោតលើ​ការការពារ​ប៉ា​រា​ស៊ីត អាហារ​ពុល អនាម័យ​អាហារ របៀប​ដុស​សំអាត​ធ្មេញ និង​លាងដៃ សម្អាត ជាដើម ជួន​ដល់​សាលាបឋមសិក្សា​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ចំនួន​៦១ សាលា​។DSC_0097

ដែល​ពិធី​អប់រំ​និង​ផ្សព្វផ្សាយ​នេះ​ប្រព្រឹត្តទៅ​នៅ​សាលាបឋមសិក្សា​ស្រង់​ស្ថិតនៅក្នុង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​គោលបំណង ពង្រឹង​សម្ថ​ភាព​ផ្នែក​ថែរក្សា​សុខភាព​ដល់​សិស្សានុសិស្ស​ដែល​មិនទាន់​យល់​អំពី​អនាម​យ័​សុខភាព​។ ផ្អែក​តាម​របាយ​ការ​ណ៏ របស់​លោកនាយ​យកបាន​ឲ្យ​ដឹងថា​សិស្ស​ដែល​បានមក​ចូលរួម​នា​ថ្ងៃនេះ​មាន​ទាំងអស់​១៧៣.៨៤៩​នាក់​ដែល​កំពុង​សិក្សា​ទាំងបី​ភូមិ​សិក្សា​ដែលមាន​សិស្ស​សរុប​១៧៣.៨៤៩​នាក់​។​ ​

​លោក ជា សា​រុំ ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​គងពិសី បាន​សម្ដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កញ្ញា ស៊ូ សុង អា​នាយិការ មឈ្ឍមណ្ឌល​សេវា​សង្គម​អ៊ី​វ៉ា​(ewha)​ដែល​បាន​សហការ​ជា​ដៃ​គួរ​អភិវឌ្ឍន៍​ផ្នែក​សុខភាព​អនាម័យ​ដល់​កុមារ​ក្នុងស្រុក​គងពិសី​។​ជាក់ស្ដែង​ថ្ងៃនេះ​កញ្ញា​តំណាងអោយ​ម​ឈ្ឈ​មណ្ឌល​សេវា​សង្គម​អ៊ី​វ៉ា​បាន​នាំមក​នូវ​ផ្ទាំង​រូបភាព​អប់រំ​ផ្នែក​សុខភាព​អនាម័យ​ទំហំ​១​ម៉ែត្រ​កន្លះ​គុណ​និង​២​ម៉ែត្រ​ទាក់ទង​និង​ការអប់រំ​លើ​ចំណីអាហារ​មាន​ថាមពល​ការពារ​ប៉ារ៉ាស៊ីត​និង​អាហារ​ពុល​ចំនួន​៤៨១​ផ្ទាំង​និង​សៀវភៅ​អប់រំ​ផ្នែក​សុខភាព​ជួន​ដល់​នាយក​និង​នាយិកា​រទាំង​៦១​សាលា​សំដៅ​លើកកម្ពស់​សម្ថ​ភាព​គ្រូ​និង​សិស្ស​ស្របតាម​គោលនយោបាយ​ ​កែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ​អោយ​ប្រតិបត្តិ​នៅ​គ្រប់​ភូមិ​សិក្សា​។​DSC_0084

​កញ្ញា​ស៊ូ សុង ក៏បាន​សម្ដែង​នូវ​អំណរ​សាទ​យ៉ាង​ក្លាវ​ក្លា​ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​បង្រៀន​ដល់​កុមារ​ទាំង​អក្សរសាស្ត្រ​និង​អប់រំ​តាមរយៈ​ផ្ទាំង​រូបភាព​ដោយ​កញ្ញា​គិតថា​កុមារ​ជាទូទៅ​ចូលចិត្ត​មើលរូប​ភាព​ច្រើនជាង​អាន​អក្សរ​ដូច្នេះ​បាន​ជាម​ឈ្ឈ​មណ្ឌល​សេវា​សង្គម​អ៊ី​វ៉ា​(ewha)​បានរៀបចំ​ផ្ទាំង​រូបភាព​បញ្ចូល​ប្រធានបទ​ច្រើន​ក្នុង​ផ្ទាំង​រូបភាព​តែមួយ​គឺមាន​អត្ថប្រយោជន៍​ល្អ​ជាង​និង ធ្វើអោយ​លោកគ្រូ អ្នកគ្រូ​និង សិស្សានុសិស្ស​មាន​ភាពងាយស្រួល​ក្នុងការ បង្រៀន​និង​រៀន​។​ ​

​នា​ឪ​កាស​នោះ​លោក ឆឹង ស៊ី​នឿន នាយក​អនុវិទ្យាល័យ​សុវណ្ណ​គី​រី តំណាងអោយ​នាយក​នាយិកា​រទាំង​៣​ភូមិ​សិក្សា​ប្ដេជ្ញា​ផ្សព្វផ្សាយ​បញ្ជ្រាប​ផ្នែក​អារ​ហារ​រូប​ត្ត​ម​នេះ​ជួន​ដល់​កុមារ​ទាំងអស់​អោយមាន​សុខ​ភាពល្អ​ស្របតាម​ពាក្យស្លោក កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង សុខ​ភាពល្អ​ប្រែក្លាយ​ការចេះដឹង​ទាំងនេះ​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​ការអភិវឌ្ឍន៍​ដល់​សង្គមជាតិ​។​ ​

មជ្ឍមណ្ឌល អ៊ី​វ៉ា​(ewha) បាន​បើក​យុទ្ធនាការ​បញ្ជ្រាប ផ្នែក​សុខភាព​ទាំង​សិស្ស​និង​ពលរដ្ឋ ដោយ​បច្ចុប្បន្ន​បញ្ហា​កង្វះខាត​ខាង​អនាម​យ័ នៅមានកំរិត ទាក់ទង​និង​សុខភាព​ដូចជា អនាម​យ័​ការរស់នៅ អនាម​យ័​ចំណីអាហារ អនាម​យ័​ខ្លួនប្រាណ រួមទាំង​ចំណេះដឹង សុខភាព មាតា​និង​ទារក ។​

​គោលបំណង​របស់​មជ្ឈមណ្ឌល​សេវា​សង្គម​អ៊ី​វ៉ា​(ewha)​គាំទ្រ​គំរោង​ដោយ​(koica)​ក្នុងឆ្នាំនេះ​សំខាន់​ផ្តល់​សៀវភៅ និង​បដា ដល់​សាលា​និ​មួយៗ​ផ្នែក​លើកកម្ពស់​ចំណេះដឹង ការថែទាំ សុខភាព អនាម​យ័ របស់​កុមារ កាន់តែ​ប្រសើ​ឡើង ៕​