​យុវជន​ស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ ​នគរបាល​ចរាចរណ៍​ខេត្ត​ចែកចាយ​ខិត​ប​ណ្ណ័​អប់រំ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

0

​កំពង់ឆ្នាំង​៖​យុវជន​ស្ម័​គ​ចិត្ត​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​១​ក្រុម​នៅវេលា​ម៉ោង​៤​និង​០៥​នាទី​ល្ងាច ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៤​នេះ បាន​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខេត្ត ធ្វើការ​ចែកចាយ​ខិត​ប​ណ្ណ័​រាប់រយ​សន្លឹក​បន្ថែមទៀត អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពង្រឹង​ការគោរព ច្បា ប់​ចរាចរណ៍ ក្រោម​ប្រធានបទ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការបើកបរ​មិន​ពាក់មួក​សុ​វ​ត្តិ ភាព ដើម្បី​រួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល ការចែក​ចាយ​ខិត​ប​ណ្ណ័​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​វ​ង្វ​ង់​មូល​វិមានឯករាជ្យ ក្នុង​ក្រុង​កំពង់ឆ្នាំង​។​ ​

លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​កន្លងមក​ថ្មីៗ​នេះ​សាខា​កាកបាទក្រហម​ខេត្ត​បាន​បើក​វគ្គ​បណ្តុះបណ្តាល​២​វគ្គ រយៈពេល​២​ថ្ងៃ​ជូន​ដល់​មហាជន និង​យុវជន​កាកបាទក្រហម​ស្ម័គ្រចិត្ត​២​ក្រុម ក្រោម​ប្រធានបទ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការមិន​ពាក់មួក​សុ​វត្តិភាព ដើម្បី​ចូលរួម​សហការ​ជាមួយ​នគរបាល​ចរាចរណ៍ ចែកចាយ​នូវ​ខិត​ប​ណ្ណ័​អប់រំ​ការ​រឹតបន្តឹង​ការគោរព​ច្បាប់​ចរាចរណ៍ ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​អោយ​យល់​ពី​ហានិភ័យ ព្រោះ​ជា​រៀងរាល់ថ្ងៃ​នៅតែមាន​មនុស្ស​ស្លាប់​និង​របួស​ដោយសារតែ​កត្តា​មនុស្ស​ដដែល​។​

​ ​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៤ លោក ប្រាក់ សោ​ភ័​ណ្ឌ និង​លោក អៀ ប៊ុនធឿន បាន​ដឹកនាំ​យុវជន​ស្ម័​គ​ចិត្តកា​កា​បាទ​ក្រហម​មួយក្រុម សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ធ្វើការ​ចែកចាយ​ខិត​ប​ណ្ណ័​អប់រំ​ច្បាប់​ចរាចរណ៍​អស់​រាប់រយ​សន្លឹក ដល់​អ្នកបើកបរ​យាន​យន្ត​គ្រប់​ប្រភេទ​រាប់រយ​នាក់ នៅ​ចំណុច​វ​ង្វ​ង់​មូល​វិមានឯករាជ្យ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ជា​បន្តទៀត​។​ ​DSC05212

​លោក អៀរ ប៊ុនធឿន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោគ​ខេត្ត​បានអោយដឹងថា​៖​ការចែក​ខិត​ប​ណ្ណ័​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​អ្នកបើក​បរ​យានយន្ត​គ្រប់​ប្រភេទ នៅក្នុង​ប្រធានបទ​ខាងលើ​របស់​យុវជន​ស្ម័គ្រ​សាខា​កាកបាទក្រហម​ខេត្ត គឺជា​ថ្ងៃ​បញ្ចប់​ហើយ​នៅ ក្នុង​ទីក្រុង​កំពង់ឆ្នាំង និង​តាម​ទីប្រជុំ​តាម​ស្រុក​មួយចំនួនទៀត ហើយ​សកម្មភាព​នេះ​គឺ​ដើម្បី​រួមចំណែក​ក្នុងការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍ និង​រួមគ្នា​កាត់បន្ថយ ការស្លាប់​និង​របួស​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​ការបើកបរ​មិន​គោរព​ច្បាប់​។​ ​

​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​និង​បញ្ជារ​ការត្រួតពិនិត្យ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវតែ​ចូលរួម គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ទាំងអស់គ្នា​ជាដាច់ខាត ទើប​អាច​កាត់បន្ថយ​បាន​នូវ​ការស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

ក្នុងនោះដែរ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ត្រូវតែ​អនុវត្តន៍ អោយបាន​ជាប្រចាំ ក្នុងការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដោយ ត្រូវធ្វើ​ការផាកពិន័យ​អោយបាន​ម៉ឺងម៉ាត់ ពិ​សេ ស​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​អ្នក​មិន​ពាក់មួក​សុ​វត្តិភាព ទើប​អាច​កាត់បន្ថយ​បាន គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតមាន​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​