ក្រុងប៉ោយប៉ែត៖ វិធានការទប់ស្កាត់ល្បែងស៊ីសង របស់លោកស្នងការខេត្តបន្ទាយមានជ័យកន្លងទៅ ហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ ព្រោះក្រោយពីចេញបទបញ្ជាដ៏ក្តៅកគុករួចមក គឺអ្នកលក់កន្ទុយលេខ អ្នកលក់បាល់ទាត់ អ្នកញៀនល្បែងផ្សេងៗទៀត នៅតែមានបន្ត បង្កអោយមានចោប្លន់ ចោឆក់ ចោលួចទ្រព្យសម្បត្តិអ្នកស្រុករាល់ថ្ងៃមិនចេះអស់រហូតមក។
សូមបញ្ជាក់ថា រាល់ល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងដំណើរការយ៉ាងរលូន ពាសពេញក្នុងខេត្តបន្ទាយមានជ័យ និងនៅក្រុងប៉ោយប៉ែតសព្វថ្ងៃនេះ មើលទៅហាក់ដូចជាមានមន្ត្រី សមត្ថកិច្ចណាម្នាក់ ទៅកាងលាក់មុខ ទើបករណីខាងលើបានដំណើរការដុះស្លែរយ៉ាងសុខស្រួលបែបនេះរហូតមកនោះ។ គួរំលឹកដែលថា កន្លងទៅថ្មីៗនេះ គេបានសង្គេតឃើញ លោកអាត់ ខែម ស្នងកានគបាលខេត្តបន្ទាយមានជ័យ បានកោះហៅកូនចៅដែលមានឋានះ ជាអធិកាស្រុក ក្រុង ទូទាំងខេត្ត
រួមជាមួយស្នងការងមួយចំនួនទៀត ដើម្បីចូលរួមប្រជុំលុបបំបាត់រាល់ល្បែងស៊ីសង ដែលមានគ្រប់រូបភាពកន្លងទៅអោយអស់ជាស្ថាពរ នៅតាមបណ្តាស្រុកក្រុងនោះ ។ តាមការលើកឡើងរបស់ពលរដ្ឋជាច្រើនបានបញ្ជាក់ថា ល្បែងលក់កន្ទុយលេខ និងល្បែងជល់មាន់ នៅប៉ោយប៉ែត ល្បែងស៊ីសងនៅម្តុំវត្តស្វាយចាស់ ល្បែងភ្នាល់បាល់ទាត់ កើតមានគ្រប់ទីកន្លែងដែលមានទីតាំងធំៗ ដុះស្លែរាប់មិនអស់ ចុះហេតុអ្វីបានជាមន្ត្រីវប៉ូលិសអត់ហ៊ានចាត់ការ ពលរដ្ឋបានបន្តទៀតថា រឿងបនល្បែងខាងលើនោះ កើតមានរាប់ឆ្នាំំមកហើយមិនដែលឃើញអស់លោកប៉ូលិសណាទៅបង្គ្រាបឡើយ ដែលជាហេតុមួយធ្វើអោយយពលរដ្ឋសង្ស័យថា ទំនងជាអស់លោកទាំងនោះ នាំគ្នាទៅដាក់ខែទេដឹង ទើបមិនឃើញចុះទៅទប់ស្កាត់បែបនេះ ជាហេតុធ្វើអោយកើតមានក្រុមចោរកម្មមិនចេះអស់ នៅតាមភូមិឃុំរបស់ ពលរដ្ឋទៀតផង។
លោកអាត់ ខែម ស្នងកានគបាលខេត្តបន្ទាយមានជ័យ បានប្រដៅកូនចៅរបស់ខ្លួនធ្វើបែបណាក៏ដោយ បើមានបនល្បែង នៅតំបន់ដែលអស់លោកណាទទួលខុសត្រូវនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ លោកបានសំណូមពរដលមន្ត្រីរបស់ខ្លួនធ្វើបែបណាក៏ដោយត្រូវចូលរួមរក្សា ភូមិឃុំសុវត្ថិភាពអោយបានល្អជូនពលរដ្ឋនៅតាមមូលដ្ឋានចាប់ពីពេលជូនដំណឹងនេះត៏ទៅ៕