ខេត្តស្ទឹងត្រែង ៖ ស្ថានីយ៍ផលិត និងចែកចាយទឹកស្អាតសហគមន៍ព្រះរំកិល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពី
ព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២២ ក្រោមអធិបតី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក យី គឹមថាន នាយ
ករងអង្គការផ្លែអន្តរជាតិប្រចាំនៅកម្ពុជា លោក ស៊្រិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់
ផ្គង់ទឹកស្អាតជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងថ្នាក់ដឹកនាំគ្រប់លំដាប់
ថ្នាក់ ចូលរួមក្នុងពិធីនោះផងដែរ ។
សូមជម្រាបថាៈស្ថានីយ៍ផលិត និងចែកចាយទឹកស្អាតសហគមន៍ព្រះរំកិលមាន
កម្រិតទុនវិនិយោគ ១០៧.៩០៦,៧៨ដុល្លារអាមេរិច ជាជំនួយរបស់អង្គការផ្លែនអន្តរជាតិ តាមរយៈអង្គការវឌ្ឍនភាព។
ស្ថានីយ៍នេះមានលទ្ធភាពផ្គត់ផ្គង់ទឹកបានចំនួន០៥ភូមិ នៅលើគោកនៃឃុំព្រះ
រំកិល ក្នុងនោះរួមមាន៖ភូមិអន្លង់ស្វាយ ភូមិលើ ភូមិកណ្តាល ភូមិក្រោម និងភូមិក្រឡាពាស ក្នុងបរិមាណ៧០០គ្រួសារ។
សូមបញ្ជាក់ថាៈចាប់ពីខែមករា ឆ្នាំ២០២២ មកទល់ពេលនេះសហគមន៍គ្រប់គ្រងស្ថានីយ៍បានតភ្ជាប់បណ្តាញជូនប្រជា
ពលរដ្ឋប្រើប្រាស់ បាន៣២៣បណ្តាញ បាននឹងកំពុងខិតខំពង្រីកការតភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋ តាមការស្នើសុំជាបន្តបន្ទាប់ ។ ជាមួយគ្នានេះដែរ ក៏មានការចែកអំណោយកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន៨០គ្រួសារ និងសម្ភារៈសិក្សាជូនប្អូនៗសិស្សានុសិស្សចំនួន៥០នាក់ ដោយឡែកអង្គការវឌ្ឍន
ភាព បានឧបត្ថម្ភម៉ូតូ០១គ្រឿងជូនសហគមន៍គ្រប់គ្រងទឹកស្អាតដើម្បីប្រើប្រាស់ផងដែរ ៕







































