ក្រុងប៉ោយប៉ែត៖ ក្រុមទាហ៊ានជួរមុខ និងអាជ្ញាធរចំនួន២០០នាក់ រួមគ្នាទប់ស្កាត់ទឹកជំនន់ ដែលកំពុងវាយលុកបំផ្លាញហិស្ថាររចនាសម្ធ័ននានា នៅក្នុងតំបន់មួយចំនួននៅប៉ោយប៉ែត សព្វថ្ងៃនេះ ខណះដែលប្រភពទឹកទាំងនោះ ត្រូវបានអាជ្ញាធរថៃ បានបង្ហៀចេញពីតំបន់លិចទឹកនានាក្នុងប្រទេសថៃកន្លងទៅនោះ។
សូមរំលឹកដែលថា ក្នុងករណីចូលរួមទប់ស្កាត់ទឹកជំនន់នេះ គឺកើតមាននៅក្នុងម៉ោង៩ ៣០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅចំណុចភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្របពេលដែលប្រភពទឹកជំនន់បានស្រកមួយចំនួន នៅឯភូមិសង្កាត់ប៉ោយប៉ែត ហើយមកលិចបំផ្លាញផ្លូវនិងភូមិអ្នកស្រុកខាងលើនោះ ទើបអាជ្ញាធរក្រុងសម្រេចអំពាវនាវហៅកំលាំងទាហ៊ានចូលរួមយការុងច្រកដី មកទប់ទឹកដើម្បីកាត់បន្ថយទឹក ចូលទៅភូមិអ្នកស្រុក និងបំផ្លាញផ្លូវសាធារណះមួយចំនួនទៀតផង។
លោកង៉ែត ព្រឿង មេបញ្ជាការវរះសេនាតូចលេខ៥១៣ជួរមុខចំណុះអោយកងពលតូច ថ្មើរជើងលេខ៥១ បានបញ្ជាក់ថា កងពលបានឯកភាពដកកំលាំងរបស់លោកជួរមុខ មកជួយចូលរួមទប់ស្កាត់ទឹកជំនន់ លោកង៉ែត ព្រឿងបានបន្តទៀតថា មានផ្លូវគ្រួសក្រហមប្រវែង២៥០ម កំពុងប្រឈមនិងការវាយបំផ្លាញពីទឹកជំនន់ ឯភូមិដ្ឋានពលរដ្ឋមួយចំនួនក៏កំពុងជួប
បញ្ហាលិចលង់ផងដែរ មេបញ្ជាការរះសេនាតូចលេខ៥១៣បានបញ្ជាក់ទៀតថា ក្រៅពីមានភារកិច្ចការពារទឹកដី ក៏មានភារកិច្ចចូលរួមទប់ស្កាត់ទឹកជំនន់ ជាមួយអាជ្ញាធរទៀតផង ដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋទាំងអស់គ្នា និងត្រៀមកងទ័ពជាច្រើននាក់ទៀត ដើម្បីសង្គ្រោះពលរដ្ឋក្នុងគ្រាមានគ្រោះមហន្តរាយផ្សេងៗនាពេលខាងមុខនេះ.



































