សិស្សជាប់និទ្ទេសA៦រូប ទទួលបានការសរសើរលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត និងទទួលបានការតម្រង់ទិសដើម្បីក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ នាថ្ងៃអនាគត

ខេត្តស្ទឹងត្រែង៖សិស្សានុសិស្សដែលទទួលបានជ័យលាភីនិទ្ទេសA ក្រោយប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយ
ភូមិសម័យប្រឡង ឆ្នាំសិក្សា២០២១កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅថ្មីៗនេះ ទទួលបានការសរសើរលើកទឹកចិត្តពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល
ខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅឯសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានអបអរសាទរដល់សិស្សានុសិស្សដែលជាជ័យលាភីប្រឡងជាប់សញ្ញប័ត្រ មធ្យមសិក្សាទុតិយភូមិទាំង៦រូបនេះ នឹងបានអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀននិងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀ
នដល់ផ្ទះ ។ ទាំងនេះជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ដើម្បីធ្វើយ៉ាងណាឲ្សសិស្ស
បានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់សិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឲ្យក្លាយ
ជាកូនល្អសិស្សល្អ និងយុវជនល្អ ត្រូវខិតខំព្យាយាមរៀនសូត្រ ទើបទទួលបានអ
នាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។

សូមបញ្ជាក់ថាៈសិស្សនិទ្ទេសA ទាំង៦រូបក្នុងឱកាសលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តនោះ ទទួលបានថវិកាចំនួន ៣លាន
២០ម៉ឺនរៀល និងលោកនាយកសាលា លោកគ្រូអ្នកគ្រូចំនួន២២នាក់ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលនិងសិស្សា
នុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធចំនួន៦០នាក់ផ្សេងទៀត ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣ម៉ឺរៀលផងដែរ ៕