អគ្គីភ័យឆេះផ្ទះកើនដល់២ខ្នងនៅផ្សារតូចក្រុងសិរីសោភ័ណបណ្តាលមកពីផ្ទុះសេគប់ភ្លើងលើផ្ទះ

បន្ទាយមានជ័យ៖អគ្គីភ័យឆេះផ្ទះកើនដល់២ខ្នងនៅផ្សារតូចស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដែលបង្កពីផ្ទុះសេគប់ភ្លើងលើផ្ទះ ។
កម្លាំងចម្រុះអន្តរាគមន៍ការពារបានជាង១០ខ្នង កាលពី ០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១០.៤០ នាទី ព្រឹក។

លោកវរសេនីយ៍ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់កាសែតរស្មីកម្ពុជាថា: ករណីអគ្គីភ័យនោះបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង: ទី១ឈ្មោះ ឌិត រ៉ាម៉ាចន្ត្រា អាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ គឹម ហឿន អាយុ៦៤ឆ្នាំ មានផ្ទះទំហំផ្ទះ៦x៧ម៉ែតសង់អំពីឈើក្រាលក្តារ ជញ្ជាំងក្តារ ប្រក់សង្ក័សី សម្ភារ:ប្រើប្រាស់ក្នុងផ្ទះត្រូវឆេះខូចខាតទាំងស្រុង ។ឯលុយកាក់មាសប្រាក់គ្មានទេ ។ និងទី២ឈ្មោះ អឿន ខឿន ភេទស្រីអាយុ៥៥ឆ្នាំ មានផ្ទះទំហំ៥x៦ម៉ែត សង់ពីឈើ ក្រាលក្តារជញ្ជាំងសង្ក័សី ប្រក់សង្ក័សី ឆេះខូចខាត៣០% សម្ភារ:ប្រើប្រាស់ក្នុងផ្ទះខូចខាតមួយចំនួន និងលុយ១លានរៀល ។

លោកស៊ី ឌី បានបន្តថា  ក្នុងកិច្ចប្រត្តិបត្តិការរបស់នគរបាលប្រើប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង ឡានស្នងការដ្ឋាន២គ្រឿង និងឡាននគរបាលក្រុង១គ្រឿង  ដោយប្រើប្រាស់ទឹកអស់៤ឡាន ទើបគ្រប់គគិបានទាំងស្រុង ។ហើយក៏បានការពារផ្ទះដែលនៅជាប់ៗគ្នានោះចំនួនជាង១០ខ្នង និងបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិតនិងរបួសពលរដ្ឋផងដែរ ។

ចំពោះមូលហេតុ ឆេះបណ្តាលមកពីផ្ទុះសេគប់ភ្លើងលើផ្ទះ ៕ដោយ៖ឃិន គន្ធា