បន្ទាយមានជ័យ៖លោកវរះសេនីយ៍ទោ យែម សារឿន ក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រយោធា និង ជំនួយការងារ ឯកឧត្ដម នាយឧត្ដមសេនីយ័ ណឹម សុវត្តិ ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បាននាំនូវ សម្ភារះបច្ចេកទេស ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍ តាំងប្រវត្តិសាស្ត្រអោយកាន់តែប្រសើឡើង នាទីតាំងប្រវត្តិសាស្ត្រ យោធានៅទិសយោធភូមិភាគទី៥ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ភូមិក្ដិបថ្ម ឃុំគោតរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនាថ្ងៃទី២ មីនា ឆ្នាំ២០២២។
លោកវរះសេនីយ៍ទោ យែម សារឿន ក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រយោធាប្រាប់ថា៖ គោលបំណង ត្រួតពិនិត្យថែទាំ នាំនូវ សម្ភារះបច្ចេកទេស នាទីតាំងនេះ និងបានទទួលការណែនាំផ្ទាល់ពី ឯកឧត្ដម នាយឧត្ដមសេនីយ័ ណឹម សុវត្តិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ តំបន់ប្រវត្តិសាស្រ្ត អោយក្លាយជាតំបន់ ទេសចរណ័ប្រវត្តិសាស្ត្រ និងដើម្បីអោយអ្នកជំនាន់ក្រោយបានសិស្សាស្វែងយល់ អំពីប្រវត្តិសាស្រ្តពិត ពិសេស ប្រវត្តិការតស៊ូនិងការចូលរួមចលនាតស៊ូ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាណាកម្ពុជា និង អ្នកតស៊ូជាច្រើនទៀត ដើម្បីនាំមាគា៏កម្ពុជា ឈានមករកសន្តិភាពនិងការអភិវឌ្ឍន៍ដូចពេលបច្ចប្បន្ន។
លោកជំនួយការងារ ឯកឧត្ដម នាយឧត្ដមសេនីយ័ ណឹម សុវត្តិលោកវរះសេនីយ៍ទោ យែម សារឿន បន្តអោយដឹងទៀតថា៖ ក្រៅពីការងារគៀងគរសប្បរស់ជន លោកផ្ទាល់ក៍បានឧបត្ថមថវិការមួយចំនួនក្នុងការអភិវឌ្ឍន៍ តំបន់ប្រវត្តិសាស្ត្រយោធា រួមមាន៖
ជួយថវិការចំនួន១លានរៀល សម្រាប់ជួសជល់ ផ្លូវចូលតំបន់ប្រវត្តិសាស្ត្រ យោធានៅទិសយោធភូមិភាគទី៥ នាតំបន់តេជោភ្នំប្រាក់៥១៩ ភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ។ និងផ្ដល់ចវិការ ២ សែនរៀលសម្រាប់ដោះស្រាយទឹកភ្លើង ព្រមទាំងជួយថវិការ ១សែន ៥ម៉ឺនរៀលក្នុង១ខែ សម្រាប់កម្លាំងប្រចាំការផងដែរ។
ក្នុងឪកាសចុះត្រួតពិនិត្យទីតាំងប្រវត្តិសាស្ត្រ យោធានៅទិសយោធភូមិភាគទី៥ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ លោកវរះសេនីយ៍ទោ យែម សារឿន បាននាំយកនូវ សម្ភារះបច្ចេកទេស មានទូរទស្សន៍ឆ្លារវៃ មាកសាំស៊ុង(Samsung)ទំហ៊ំ ៣២ អុិញនិងជើងចាំភ្ជាប់ជញ្ជាំង ចំនួន១ ភ្លើងបំភ្លឺដោយប្រើពន្លឺព្រះអាទិត្យ(សូលែ)ចំនួន២ គ្រាប់ ទូរដាក់សៀវភៅ និងទស្សនាវតីប្រវត្តិសាស្ត្រ មួយចំនួនទៀត។ ហើយសម្ភារះទាំងនេះ និងផ្ដល់ជូន តំបន់ប្រវត្តិសាស្ត្រយោធាតេជោសារតាំងម៉ាឡៃ និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន ។
លោកវរះសេនីយ៍ទោ យែម សារឿន មានប្រសាសន៍ថា៖ កងទ័ពជារបងដ៍រឹងមាំសម្រាប់ ការពារបូរណះភាពទឹកដីផង និងប្រជាជន ហើយមានកាតព្វកិច្ចចំពោះជាតិនិងមាតុភូមិដូច្នេះងទ័ពត្រូវខិតខំបន្ថែមទៀតបង្កើនលទ្ធភាពនិងសម្តភាពខ្លួនស្របពេលក្រសួងការពារជាតិមានសន្តិភាពគ្រប់គ្រាន់។
ជាចុងក្រោយ លោកវរះសេនីយ៍ទោ បានពាំនាំប្រសាសន៍សម្តេចពិជ័យសេនាទៀ បាញ់ផ្ដាំផ្ញើដល់បងប្អូនកងទ័ព អោយទប់ស្កាត់អោយបានការឆ្លងដែនរបស់ពលក ចូលរួមបង្ការការឆ្លងរីករាលដាលជម្ងឺមេរោគ កូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគម៍ និងគោរពការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖ឃិន គន្ធា





































