ប្រជាពលរដ្ឋនៅភូមិសែនជ័យជាភូមិរណបភូមិម្រេចសប្បាយចិត្ត សាមគ្គី ធ្វើបឋមសិក្សាសែនជ័យមួយខ្នងបីបន្ទប់មានការឧបត្ថម្ភស័ង្កសីពីមន្ទីរអប់រំយុវជននិងកីឡា

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី 3 ខែ មិនាឆ្នាំ 2022ប្រជាពលរដ្ឋនៅភូមិសែនជ័យ ជាភូមិប្រណមម្រេច ឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ បានធ្វើអគារមួយខ្នងបីបន្ទប់សង់អំពីឈើប្រកស័ង្កសីសម្រាប់ ឱ្យ កូនចៅក្មួយៗបានរៀនសូត្រ ក៏មានការឧបត្ថម្ភ ស័ង្កសី ប្រក ដំបូល ចំនួន 280សន្លឹក ពីប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តព្រះវិហារដើមគំនិត ធ្វើអគារសិក្សានេះ លោកតិកតឹកនិងអ្នកស្រីជាវវាសនាផ្តើមគំនឹតដឹកនាំធ្វើសាលារៀនតាំងពីឆ្នាំ2012 មកម្លេះ
បានសាងសង់អគារតូចមួយសំរាបក្មេងៗបានចូលរៀនក៏ចំណាយថវិការផ្ឋាល់ខ្លួននិងសហគមន៍សំរាបជួល គ្រូអោយបង្ហាតក្មេងៗដោយការខឹតខំក្នុងសហគមន៍ទើបឆ្នាំ2017
បានឯកភាពគ្នាបានសាងសង់អគារសិក្សាថ្មីមួយធ្វើអំពីឈើទទឹង8ម៉ែត្របណ្តោយ20ម៉ែត្រប្រកស័ង្គសីបានសាងសង់រួចឆ្នាំ2022បន្ទប់អនាម័យគ្មានអណ្តូងទឹកគ្មានដងទងជាតិគ្មាន
ដោយសារនៅតំបន់នោះដាច់ស្រយាល ពី រួមស្រុកគូលែន50 គីឡូ ពិបាកធ្វើដំណើររដូវភ្លៀង ទើបពួកគាត់សម្រេច ធ្វើ អគារសិក្សា សព្វថ្ងៃនេះមានគ្រួបង្រៀនពីនាក់គ្រួកិច្ចសន្យាម្នាក់ គ្រូក្របខណ្ឌម្នាក់
មាន ខ្នងផ្ទះ 202ខ្នងមានប្រជាពលរដ្ឋរស់នៅ 214គ្រួសារ និងមនស្សប្រុសស្រី679នាក់
សិស្សសាលា 79 នាក់ស្រី 39នាក់ជីវភាពគ្រួសារ ខ្វះខាត ពឹងផ្អែកខាងកសិកម្ម
ភូមិសែនជ័យមិនទាន់ចុះបញ្ជីហើយស្ថឹតនៅក្នុងការគ្រប់គ្រងដោយតំបន់បរិស្ថានដែនអភិរក្សសត្វព្រៃភ្នំពក
ដូចនេះប្រជាពលរដ្ឋធ្វើកសិកម្មដោយកំលាំងប្រជាពលរដ្ឋសំណូមពរដល់មន្ទីរបរិស្ថានខេត្តព្រះវិហារ មេត្តា ជួយចេញប្លង់លឿនដើម្បីគាត់ យកត្រាក់ទ័រមកភ្ជួរ ធ្វើ ស្រែចំការ។ ដោយសែមឡុំ