ម៉ូតូ​ពី​រគ្រឿង​ពន្លះ​គ្នា​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន ស្លាប់​ម្នាក់ និង​របួសស្រាល​4​នាក់​

0

​ភ្នំពេញ​៖ ម៉ូតូ​ពី​រគ្រឿង​ដែរ​ជិះ ល្បឿន​លឿន​ដូចគ្នា​ហើយ​ក្នុង​ទិសដៅ​បញ្ច្រាស់​ផ្លូវ​គ្នា​នោះ ក៏​ជ្រុល​បុក​គ្នា​យ៉ាង​ពេញទំហឹង លាន់​ដូន​រន្ទះ បណ្តាល​ឲ្យ​បុរស ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ហេតុ  ហើយ​និង​របួស ស្រាល​បួន​នាក់​ទៀត កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី ០៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​

ស្តុប​រោងកុន លុច​តាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម កែង​និង​ផ្លូវ​លេខ ១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ ដូនពេញ ។​
​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​គ្រីសអង្គរ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1AI-9329  ជិះ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​បុរស​ពីរ​នាក់​ទៀត បាន​ដំណើរ តាម បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើត​នៅ​ស្តុប​រោង​កុនលុច ពួកគេ​ក៏​ជិះ​ម៉ូតូ បត់​ឆ្វេង​ទៅ​ផ្លូវ​លេខ ១៥៤​ស្រាប់តែ​មាន ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ស៊ុយ​សូ​គី វា​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ               1L-1220  ដែរ​ជិះ​ដោយ​បុរស​ម្នាក់​និង​ដឹក​បុរស​ម្នាក់​ទៀត​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ពី​ទិសដៅ បញ្ច្រាស​គ្នា​ជាមួយ ម៉ូតូ​ម៉ាក​គ្រីស អង្គរ ក៏​ជ្រុល​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស៊ុយ​សូ​គី វា​វ៉ា បោក​ក្បាល​ស្លាប់​ម្នាក់ និង​រង​របួសស្រាល់​ម្នាក់ ហើយ​ចំណែក​ឯ​អ្នកជិះ​ម៉ូតូ គ្រីស អង្គរ វិញ​បាន​រងរបួស​ស្រាល​៣​នាក់ តែ​ក្នុង​ការណ៏​នោះ ម្ចាស់​ម៉ូតូ​គ្រីស អង្គរ  ព្យាយាម រត់ចោល​ម៉ូតូ​របស់​ពួកគេ ក៏​ត្រូវ​បាន​ប្រជា​ពលរដ្ធ​ដេញចាប់​បាន​មក​វិញ​និង ហើយ​ប្រគល់ឲ្យ​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ ។ 
​សមត្ថកិច្ច​បានឲ្យ ដឹង​ដែលថា ក្នុង​ឧប្បទ្ទវហេតុ​នោះ​អ្នកបើកបរ​ម៉ូតូ​ស៊ុយ​សូ​គី វា​វ៉ា ដែល​ស្លាប់​មានឈ្មោះ​ន​នួ មូរី អាយុ​២៧ មុខរបរ​សន្តិសុខ ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី ២ ខណ្ឌដូនពេញ​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់ សាកសព​ជូនទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​វិញ ត្រូវ​នគរបាល ចរាចរ​ចុះ​អន្តរាគមន៍​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​រាជធានី​ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់​។ គួរ​បញ្ចាក់​ថា​គ្រោះថ្នាក់​ចរាចរ​បាន​ធ្វើឲ្យ​បាត់បង់​ជីវិត​មនុស្ស​និង​ទ្រព្យ​សម្បត្តិ​ជាច្រើន​ហើយ​មូលហេតុ​សំខាន់ៗ​នៃ​ការគ្រោះថ្នាក់​នេះ​គឺ​បណ្តា​លពី​ការបើកបរ​លើស​ល្បឿន​កំណត់ ការ​មិន​ប្រកាន់​សិទ្ធិ​អទិភាព​ស្រ​វឺ​ង​ការ​ប្រជែង​គ្នា ព្រម​ទាំង​កត្តា​ផ្សេងៗ​ទៀត​និង​ភាគច្រើន​កើតឡើង​លើ​អ្នកបើកបរ​ទោចក្រយានយន្ត​មិន​គោរព​ច្បាប់​ចរាចរ ៕​

1 2