លោកជំទាវ លំ គន្ធារី ស្ត្រីជាមាតាពិភពលោក ជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការគ្រប់គ្រងនិងដឹកនាំនៅក្នុងសហគមន៍

0

កំពង់ធំ÷ ស្រុកកំពង់ស្វាយ ជាស្រុកមួយដែលប្រជាពលរដ្ឋមួយចំនួនធ្វើចំណាកស្រុក ទៅក្រៅប្រទេសដើម្បីរកប្រាក់មកទំនុកបំរុងដល់គ្រួសារ។ ដោយសង្កេតឃើញពីការលំបាករបស់ប្រជាពលរដ្ឋ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមចលនាស្ត្រី លោកជំទាវ យស ថានារី សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានក្រុមចលនាស្រ្តី និងសហការី ព្រមទាំងអភិបាលរងស្រុក បានចុះសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ ចុះផ្សព្វផ្សាយពីការរីករាលដាលពីជំងឺកូវីដ-១៩ និងពង្រឹងពីតួនាទី/ភារកិច្ចដល់ស្រ្តីនៅតាមមូលដ្ឋាន ស្ថិតនៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ។

ថ្លែងក្នុងកម្មវិធីនេះលោកជំទាវ យស ថានារី បានលើកឡើងពីការទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន និងបញ្ហាប្រឈមផ្សេងៗដែលកើតឡើងនៅក្នុងមូលដ្ឋាន ដើម្បីដោះស្រាយរាល់ទុកកង្វល់របស់ពួកគាត់។ ចុះផ្សព្វផ្សាយបន្ថែមពីការរីករាលដាលនៃជំងឺកូវីដ-១៩ ណែនាំពីសុខភាព គឺ ត្រូវពាក់ម៉ាស លាងដៃនិងសាប៊ូ អាល់កុលឬជែល និងរក្សាគម្លាតពីមួយម៉ែត្រកន្លះពីគ្នា ព្រមទាំងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកជំទាវលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមចលនាស្ត្រី ក៏បានពាំនាំនូវប្រសាសន៍ដ៏មានតម្លៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនមលោកតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក។ បងប្អូនដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណសូមធ្វើឲ្យបានគ្រប់ៗគ្នា និងណែនាំបងប្អូន កូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ និងបន្ថែមការដាំដុះបន្លែនៅតាមផ្ទះរបស់បងប្អូន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោកជំទាវក៏បានអំពាវនាវសូមឲ្យពុកម៉ែបងប្អូនទាំងអស់ដែលជាស្រ្តីត្រូវតែបំពេញតួនាទី/ភារកិច្ចក្នុងការដឹកនាំឲ្យបានគ្រប់ៗគ្នា ពិសេសរួមគ្នាទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ សូមបងប្អូនប្រជាពលរដ្ឋរួមគ្នាសហការជាមួយអាជ្ញាធរថែរក្សាភូមិ/ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន។ ត្រូវតែទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងប្រមូលស្ត្រីបន្ថែមទៀត ចូលរួមក្នុងក្រុមចលនាស្ត្រីនៅតាមស្រុក/ឃុំឲ្យមានលក្ខណៈល្អប្រសើរឡើង៕