ជនសង្ស័យ​5ពាក់​ព័​ន្ឋ​គ្រឿងញៀន កងរាជអាវុធហត្ថ​ចាប់​មិន បាន​មួយ​ដង្ហើមចង្រិត​ផង ឃើញ​ជល់​កែវ​ព្រងើយ ជនសង្ស័យ​ពាក់​ព័​ន្ឋ​គ្រឿងញៀន កងរាជអាវុធហត្ថ​ចាប់​មិន បាន​មួយ​ដង្ហើមចង្រិត​ផង ឃើញ​ជល់​កែវ​ព្រងើយ

0

​ខេត្ត​សៀម​រា​៖ .​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ច្រាំង​ខ្ពស់ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​មាន​ចម្ងល់​អំពី​ករណី​ឃាត់​និង​ចាប់ខ្លួន​ជនសង្ស័យ ចំនួន​៥​រូប​នៅវេលា​ម៉ោង​២១​និង​០០​នាទី​ថ្ងៃទី​០៥​ខែកញ្ញា ឆ្នាំ​២០១៤​កំលាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​នៃ​មន្ទីរ​ស្រាវ​ជ្រ​វ នឹង យុ​ត្តិ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប សហការ​ណ៏​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង ចុះ​បង្កា​ប​ករណី​រក្សារ​ទុក ដឹកជញ្ជូន ឬ ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​នៅ​ចំណុច​ភូមិ​ពោធិ​សេរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ឃាត់ខ្លួន​ជនសង់សៃ​បាន​ចំនួន​០៥​នាក់​ព្រមទាំង​វត្ថុតាង សារធាតុ​ញៀន​។​IMG_20140907_080812

ដែក​មាន ឈ្មោះ ១.​ឈ្មោះ ឆាយ ២.​ឈ្មោះ អ៊​ន់ ៣.​ឈ្មោះ ឌិន រិ​ន ៤.​ឈ្មោះ ណៃ បារាំង ៥.​ឈ្មោះ វង់ ពុំទាន់​បាន​មួយ​ដង្ហើមចង្រិត​ផង ស្រាប់តែ​ក្នុង​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ​២០១៤​នេះ​ឈើ​ញ​ជន​ទាំង​០៥​រូប​វិលត្រឡប់​មកដល់​ផ្ទះ​វិញ​ទាំងអស់​។ ប្រជាពលរដ្ឋ​លោក​មាន​ចម្ងល់ ក្នុង​គោល​ការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែលមាន​០៩​ចំណុច​ក្នុង​ចំណុច​ទី​០២​បានសរសេរថា​៖

ការដាំដុះ ការផលិត ការ​ចរាចរ ការជួញដូរ ការចែក​ចាយ នឹង ការប្រើប្រាស់​គ្រឿងញៀន គឺជា​អំពើរ​ខុសច្បាប់​។​សមត្ថកិច្ច​តែង​ចុះទៅ​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព តែងតែ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​អំពី​បុ​គ្ក​ល​ដែល​ប្រព្រឹត្ត​បទល្មើស​ដែល​ន​មាន​ទាំង​០៩​ចំណុច​ដើម្បី​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។

ប៉ុន្មាន​ថ្ងៃ​កន្លងមក​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏​ជូន​ហើយ សមត្ថកិច្ច​បានមក​ឃាត់​នឹង​ចាប់បាន​ជនសង់សៃ​ទាំង​០៥​នាក់​ព្រមទាំង​វត្ថុតាង​សារធាតុ​ញៀន​ជាក់ស្តែង មូលហេតុ​អ្វី​ក៏​ពុំ​ដាក់ទោស​ជន​ទាំងនោះ​ទៅតាម​ផ្លូវច្បាប់​បែរជា​ដោះលែង​ឲ្យ​រួចខ្លួន​មក​ផ្ទះ​វិញ​។ លោក​បាន​បន្តទៀតថា ចាប់ពីពេលនេះ​តទៅ​លោក​ពុំ​ហ៊ាន​រាយការណ៍​ជូន​សមត្ថកិច្ច អំពី​គោល​ការ​ណ៏​០៩​ចំណុច​ស្តីពី​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទៀតហើយ ព្រោះ​ខ្លាច​ជនសង់សៃ​ទាំងនោះ​រួច​មកវិញ​ធ្វើបាប​ពួកលោក​។​

​ក្នុងនោះដែរ​ក៏មាន​កា​រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់ មហាជន ថា បើ​មុននឹង​ក្រោយ​គង់តែ​ដោះលែង​ដដែល ចាំបាច់​អី ធ្វើ​ស​និ​សិ​ត្យ​សារពត៌មាន បង្ហាញមុខ​ជនសង្ស័យ​ធ្វើជា​ដុំកំភួន បើ​ចាប់ មិនបាន​មួយ​ដង្ហើមចង្រិត​ផង ព្រលែង​ដូច​ពុំមាន​ហេតុ​ការ​អ្វី កើតឡើង អញ្ចឹង​បានជា​មន្ត្រី​ថ្នាក់ក្រោម​មានការ​រ​អូរ រទាំង​ថា អ្នក​ក្រោម​ខំ​ចាប់ អ្នក​លើ​កោសខ្យល់​រួច​ព្រលែង តែ​របៀបនេះ​បានជា​មន្ត្រី​ថ្នាក់ក្រោម​អស់​ទឹកចិត្ត អស់ទាំង​លុយ អស់ទាំង​សាំង អស់ទាំង​បណ្តាញ ទីបំផុត​ធូរ​ខ្សុយ​ដូច​ខោស្លីប (​ដោយ ព្រុំ សុខា ) ​