កូរ៉េខាងជើងចោទ វត្តមានយោធាអាម៉េរិក នៅកូរ៉េខាងត្បូង ថាជាការបង្ក អស្ថិរភាព ក្នុងឧបទ្វីកូរ៉េ
កាលពីថ្ងៃសុក្រ ម្សិលមិញនេះប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ថាវត្តមាន យោធារបស់ អាម៉េរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងថា ជាការបង្កអស្ថេរភាព នៅក្នុងឧបទ្វីបកូរ៉េ ក៏ដូចជាក្នុងតំបន់អាស៊ី ភាគឦសានទាំងមូល។ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុងសេចក្ដី ថ្លែងការណ៍មួយចេញដោយភ្នាក់ងារព័ត៌មាន KCNA នាយកដ្ឋានសម្រាប់ ការដកហូតអាវុធកងទ័ព និងសន្ដិភាព របស់ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានឲ្យដឹងថា យោធាអាម៉េរិក ប្រចាំនៅប្រទេសកូរ៉េ ខាងត្បូង គឺជាបញ្ហាដ៏គ្រោះថ្នាក់មួយ បន្ទាប់ពី ការរួមគ្នាធ្វើសមយុទ្ធយោធារវាងអាម៉េរិក និងកូរ៉េខាងត្បូង ជាកត្តាបង្កឲ្យមានភាពតានតឹង។ ប្រភពពីសេចក្ដីថ្លែងការណ៍ខាងលើបានឲ្យដឹងថា “អ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺ សកម្មភាព របស់យោធាអាម៉េរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងការចូលរួមធ្វើសមយុទ្ធយោធា ដែលបង្កឲ្យមានភាពកាន់តែ តានតឹងនៅក្នុងឧបទ្វីបកូរ៉េ”។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះដែរ បានហៅវត្តមានយោធាអាមេរិក នៅកូរ៉េខាងត្បូងថា ជាកំហុស ដូចដែលរយៈពេល ៦៩ឆ្នាំ បានកន្លងផុតទៅ ចាប់តាំងពីឆ្នាំ១៩៤៥ នៅពេលដែល កងទ័ពរបស់អាម៉េរិក បាន ឈរជើងជាលើកដំបូង នៅក្នុងប្រទេសកូរ៉េខាងត្បូង និងទិដ្ឋភាពនយោបាយនៅក្នុងតំបន់អាស៊ីភាគឦសាន បានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលនេះជាសាក្សី។
សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមទៀតថា នេះជាសមយុទ្ធយោធា ដឹកនាំដោយអាម៉េរិក បានរួមគ្នា អនុវត្តជាមួយនឹងប្រទេសកូរ៉េខាងត្បូង ហើយសកម្មភាពនេះ "មិនអាចអត់ឱនឱ្យបានទេ”សកម្មភាពរបស់ ពួកគេបែបនេះ “ពិតជាមានគ្រោះថ្នាក់ណស់” ដែលអាចបណ្តាលឱ្យមានផលវិបាក ឫក៏មហន្តរាយផង នោះ៕ ដោយផន សុខជាតិ