ម៉ាឡេស៊ី​និយាយថា មាន​ភស្តុតាង​នៃ ការធ្លាក់​យន្តហោះ MH17 នៅ​អ៊ុយ​ក្រែ​ន

0

​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​និយាយ ថា លោក​បានទទួល​របាយ​ការណ៍​សម្ងាត់ ដែលជា​ភស្តុតាង​ពិតប្រាកដ អំពី​អ្វីដែល​បានកើត​ឡើង​ចំពោះ​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី MH17 ដែល​ត្រូវបាន​គេ​បាញ់​ទម្លាក់​នៅ​អ៊ុយ​ក្រែ​ន​។​ ​សារព័ត៌មាន​ជប៉ុន ក្យូ​ដូុ ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការលើកឡើង​រប​ស់លោក រ៉ា​ហ្សា​ក់ ក្រោយ​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក តូ​នី អាប់​ប៊ុត​ថា «​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​គឺមាន​ការសន្និដ្ឋាន​បញ្ច​ប់​ពិតប្រាកដ​។ ប៉ុន្ដែ​អ្វីដែល​យើង​ត្រូវធ្វើ​បន្ទាប់​ទៀត​គឺ​ការប្រមូល​ភស្តុតាង​ផ្នែក​រូបសាស្ត្រ ដែល​អាច​នាំទៅ​តុលាការ​នៅពេលដែល​ពេលវេលា​ដែល​បាន​ភ្ជាប់​មក ដូច្នេះ​នឹងត្រូវ​បានបង្ហាញ​ឱ្យឃើញ​ពី​ការសង្ស័យ​ណាមួយ​ដែល​យន្តហោះ​នេះ​ត្រូវបាន​បាញ់​ទម្លាក់​»​។​

​លោក​បន្ថែមថា ក្រុម​ស៊ើបអង្កេត​ចាំបាច់​ត្រូវ​ទៅ​កន្លែង​ធ្លាក់​ជាថ្មីទៀត យ៉ាងហោចណាស់ ក៏​ប៉ុន្មាន​សប្តាហ៍​ដែរ ដើម្បី​ប្រមូល​ភស្តុតាង និង​ស្វែងរក​ជនរងគ្រោះ​បន្ថែម ឲ្យ​បាន​មុន​រដូវរងារ​ចូលមក​ដល់​។​ ​

សូមបញ្ជាក់​ផងដែរ​ថា យន្តហោះ​ដឹក​អ្នកដំណើរ MH17 របស់​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​ធ្វើដំណើរ​ចេញពី​អាកាសយានដ្ឋាន អាំ​ស្ទែរ​ដាំ ប្រទេស ហូ​ឡង់ ឆ្ពៅ​ទៅ​អាកាសយានដ្ឋាន កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​មី​ស៊ី​លបាញ់​ទម្លាក់​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ខណៈ​ធ្វើដំណើរ​មកដល់​ដែនអាកាស​ភាគ​ខាត​កើត អ៊ុយ​ក្រែ​ន គឺ​នៅ​តំបន់ ដូ​ណេ​ក ដែល​គ្រប់គ្រង​ដោយ​ក្រុម បំបែក​រដ្ឋ​គាំទ្រ​ប្រទេស​រុស្ស៊ី បណ្តាល​ឲ្យ​អ្នក​នៅលើ​នោះ​ទាំង ២៩៨​នាក់​ស្លាប់​ទាំងអស់​៕ដោយផន សុខជាតិ