តាមលទ្ធផលស្រាវជ្រាវមួយបង្ហាញឲ្យឃើញថា ឥណ្ឌាជាប្រទេសរងការរំលោភបំពានផ្លូវភេទច្រើនជាងគេបង្អស់ នៅលើពិភពលោក ដោយភាគច្រើនកើតឡើងនៅតំបន់ជនបទដាច់ស្រយាល ដោយសារ កង្វះបង្គន់អនាម័យនិងជនល្មើសតែងតែរួចខ្លួន ក្រោយការចាប់រំលោភ ។ ទាំងនោះ<ហើយជាហេតុធ្វើឲ្យមានការរំលោភបំពានផ្លូវភេទកើនឡើងបែបនេះ។
តាមរបាយការណ៍ជាផ្លូវការមួយ បានឲ្យដឹងថា នារី៩២នាក់ គិតជាមធ្យមត្រូវគេចាប់រំលោភនៅឥណ្ឌាក្នុង១ថ្ងៃក្នុងនោះមាន៤ នាក់នៅរដ្ឋធានីញូវដែល្លី ។យោងតាមតួលេខចេញផ្សាយដោយការិយាល័យជាតិខាងជំរឿនឧក្រិដ្ឋកម្ម NCRB ឱ្យដឹងថា ចំនួនសរុបនៃនារីត្រូវចាប់រំលោភក្នុងឆ្នាំ២០១៣ នៅឥណ្ឌាមានដល់៣៣.៧០៧នាក់ ជាតួលេខមួយដែលមានការកើនឡើងបើប្រៀបធៀបទៅនឹងការចាប់រំលោភក្នុង ឆ្នាំ២០១២ដែលមាន២៤.៩២៣នាក់ ។
នៅទីក្រុងញូវដែល្លី ចំនួននៃការចាប់រំលោភមានការកើនឡើងទ្វេដងក្នុងឆ្នាំ២០១៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ។ នារីសរុប ១.៦៣៦នាក់ ត្រូវគេចាប់រំលោភនៅរដ្ឋធានីញូវដែល្លី កាលពីឆ្នាំទៅមិញ ខណៈក្នុងឆ្នាំ២០១២មានត្រឹម៧០៦នាក់ ។ បែបនេះមានន័យថា គិតជាមធ្យមនារី៤នាក់ត្រូវចាប់រំលោភក្នុងមួយថ្ងៃនៅរដ្ឋធានី ឥណ្ឌាក្នុងឆ្នាំ២០១៣ ។ បន្ទាប់ពីរដ្ឋធានីគឺក្រុងមុមបៃ ជាទីក្រុងធំទី២របស់ប្រទេសជាមួយនារី៣៩១នាក់ត្រូវគេចាប់រំលោភ ក្នុងឆ្នាំ២០១៣ ៕