រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ចាំបាច់ត្រូវតែបង្កើតសម្ពន្ធមិត្ដអន្ដរ ជាតិមួយក្នុងការធ្វើឱ្យក្រុមបង្កើតរដ្ឋ អ៊ិស្លាម ISIL ចុះខ្សោយ ហើយក្រោយ មកនឹងកម្ចាត់ពួកគេតែម្ដង ។ ប៉ុន្ដែទី ក្រុងវ៉ាស៊ីនតោនមិនបានបញ្ជាក់ថា ពេលណានឹងកម្ចាត់ក្រុមអ៊ិស្លាមនោះទេ។ នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នៅប្រទេស វ៉ែល ស្ថិតក្នុងចក្រភពអង់ គ្លេសរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ ទី៥ ខែ កញ្ញា ឆ្នាំ២០១៤ អាមេរិកបានអំពាវនាវ ដល់សម្ពន្ធមិត្ដលោកខាងលិចសាមគ្គី គ្នាដើម្បីកម្ចាត់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ នៅអ៊ីរ៉ាក់ និងស៊ីរី ។ រដ្ឋមន្ដ្រីការបរទេសអាមេរិក លោក ចន ឃើរី និងរដ្ឋមន្ដ្រីការពារជាតិលោក ឆាដ ហាហ្គែល បានចេញសេចក្ដីប្រកាស រួមថា “យើងមិនមានពេលវេលាខ្ជះខ្ជាយ ទៀតឡើយក្នុងការបង្កើនសម្ពន្ធមិត្ដអន្ដរ ជាតិដើម្បីកម្ចាត់ក្រុម ISIL ”។
ការ ប្រកាសខាងលើក្រោយកិច្ចពិភាក្សារដ្ឋ មន្ដ្រីការពារជាតិ និងការបរទេសរវាង អាមេរិក នឹងអង់គ្លេស អូស្ដ្រាលី កាណា ដា ដានឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងទួរគី ។ ក្នុងពេលនោះដែរ អង្គការណាតូបាន ប្រកាសថា នឹងជួយដល់ប្រទេសអ៊ីរ៉ាក់ ប្រសិនបើទទួលបានសំណើសុំឱ្យជួយពី ប្រទេសនោះ ក្នុងការដណ្ដើមទឹកដីដែល ក្រុមISIL គ្រប់គ្រងឡើងវិញ ។ អាមេរិកមិនចង់វាយប្រហារក្រុម អ៊ិស្លាម ISIL ដោយខ្លួនឯងនោះឡើយ គឺ ចាំបាច់ត្រូវតែមានសម្ពន្ធមិត្ដទើបវាយ ប្រហារក្រុមអ៊ិស្លាមប្រកបដោយប្រសិទ្ធ ភាព ។
ការបង្កើតសម្ពន្ធមិត្ដប្រឆាំង ក្រុមអ៊ិស្លាមរបស់អាមេរិក និងណាតូ ត្រូវបានភាគីរុស្ស៊ីបង្ហាញការមន្ទិល សង្ស័យយ៉ាងខ្លាំងពីធាតុពិតនៃសម្ពន្ធមិត្ដ នោះថា តើប្រឆាំងជាមួយក្រុម ISIL ឬ សំដៅមកលើប្រទេសរុស្ស៊ី ។ ក្រុមអ៊ិស្លាមISIL មានការរីកចម្រើន យ៉ាងឆាប់រហ័សដោយមានកម្លាំងទាហាន កើនឡើងជាង១សែននាក់។ យុវជនដែល មានសញ្ជាតិអាមេរិក និងប្រទេសតំបន់ អឺរ៉ុបជាច្រើនបានចូលរួមជាមួយក្រុម ISIL ក្នុងការបង្កើតរដ្ឋផ្ដាច់ខ្លួន ។ ក្នុង ពេលនេះ ក្រុមអ៊ិស្លាមបានគំរាមកំហែង ដល់ប្រទេសរុស្ស៊ីដែលជាសត្រូវរបស់ អាមេរិកនឹងជាប្រទេសបង្កឱ្យមានវិវាទ នៅប្រទេសអ៊ុយក្រែន ។ ចំណុចទាំងនោះ ហើយ អាមេរិកអាចនឹងមិនទាន់វាយ ប្រហារក្រុម ISIL នៅពេលនេះឡើយ ទុក ឱ្យក្រុមនេះអុកឡុកសត្រូវរបស់ខ្លួន ឬ ទុកឱ្យរុស្ស៊ីស្នើលោកខាងលិចវាយប្រហារ ទើបអាមេរិកធ្វើសកម្មភាព ។
កន្លងមកអ្នកនាំពាក្យក្រសួងការពារជាតិ អាមរិក លោកStewen Warren ប្រកាសឱ្យដឹងថាពលរដ្ឋអាមេរិករាប់សិប នាក់កំពុងតែធ្វើសង្គ្រាមជួយដល់ក្រុម អ៊ិស្លាមបង្កើតទឹកដីISILនៅក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់ ។ លោក Warren បន្ដទៀតថា ពលរដ្ឋ អាមេរិកជាង១០០នាក់កំពុងតែធ្វើសង្គ្រាម នៅក្នុងប្រទេសស៊ីរី ប៉ុន្ដែលោកមិនដឹង ថា ពួកគេជួយដល់ក្រុមឧទ្ទាមមួយណា នោះឡើយ។ យើងអាចសន្និដ្ឋានបានថា មានពលរដ្ឋអាមេរិកជាច្រើនចូលរួមជាមួយកម្លាំងក្រុមISIL។ បណ្ដាប្រទេស លោកខាងលិចក្នុងនោះមានអាមេរិក បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពី ក្រុមឧទ្ទាមប្រើប្រាស់លិខិតឆ្លងដែន លោកខាងលិចអាចបង្កការវាយប្រហារ ភេរវកម្មនៅអាមេរិកនិងអឺរ៉ុបគ្រប់ ពេលវេលា។ រដ្ឋាភិបាលអាមេរិកកំពុង ព្រួយបារម្ភខ្លាចក្រុមអ៊ិស្លាមវាយប្រហារ នៅថ្ងៃទី១១ ខែកញ្ញា ខាងមុខ ជាថ្ងៃ ដែលក្រុមភេរវកម្មចាត់ទុកថា ជាការ ជោគជ័យបំផុតនៅក្នុងសកម្មភាពវាយ ប្រហាររបស់ខ្លួន ។ ក្រុមចារកម្មអាមេរិកបានប៉ាន់ ប្រមាណថាពលរដ្ឋអាមេរិកដល់ទៅជាង ១០០នាក់ស្ម័គ្រចិត្ដចូលរួមជាមួយក្រុម ឧទ្ទាមនៅស៊ីរី ប៉ុន្ដែមិនដឹងថាមាន ប៉ុន្មានចូលរួមជាមួយក្រុមISILឡើយ។ កាលពីថ្ងៃទី៣ ខែកញ្ញា អគ្គនាយក មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងក្រុមភេរវ កម្មអាមេរិក លោក Matthew Olsen បានប្រកាស់ឱ្យដឹងថា ក្រុមស៊ើបអង្កេត អាមេរិកបានចាប់ខ្លួនមនុស្សរាប់សិប នាក់ព្យាយាមទៅកាន់ស៊ីរីចូលជាមួយ ក្រុម ISIL ។
លោកបន្ដទៀតថា បើទោះ បីពេលនេះក្រុមISILមិនទាន់ឡើង គម្រោងវាយប្រហារទៅលើទឹកដី អាមេរិក ប៉ុន្ដែពួកគេអាចវាយប្រហារ ជាទ្រង់ទ្រាយតូចនៅលើទឹកដីអាមេរិក ជាមិនខាន ។ នៅពេលនេះក្រុមអ៊ិស្លាមISIL បាន គំរាមកំហែងវាយប្រហារទៅលើ ប្រទេសរុស្ស៊ីដែលជាប្រទេសមិនចូល រួម ឬគាំទ្រការវាយប្រហារទៅលើក្រុម ភេរវកម្មរយៈពេលពីមុនមកឡើង។ តែ ហេតុអ្វីបានជាក្រុមISIL ឡើងគម្រោង វាយប្រហារទៅលើប្រទេសរុស្ស៊ី? ចំណុច ទាំងនោះបានធ្វើឱ្យមានសំណួរជាច្រើន បានចោទសួរឡើងពីអាថ៌កំបាំងនៅ ពីក្រោយក្រុមអ៊ិស្លាមមួយនេះ 9ដោយផន សុខជាតិ