អ្នកភូមិខ្លែងព័រជាង២០គ្រួសារប្រកបមុខរបរឡើងកាប់ដើមឈើថ្នាំលើភ្នំលក់អោយគ្រូផ្សំថ្នាំបូរាណនៅក្រុងភ្នំពេញ និងក្នុងខេត្តដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ

កំពង់ឆ្នាំង ៖ ប្រជាកសិករប្រមាណជាង២០ គ្រួសាររស់នៅក្នុងភូមិខ្លែងព័រ ឃុំព្រៃមូល ស្រុករលាប្អៀរ បន្ទាប់ពីមុខ
របរធ្វើស្រែនៅរដូវប្រាំងនេះពួកគាត់បាននាំគ្នាឡើងកាប់ដើមឈើជាថ្នាំនៅលើភ្នំដើម្បីលក់ឲ្យគ្រូផ្សំថ្នាំឱសថបូរាណនៅទីក្រុងភ្នំ ពេញ តាមរយៈឈ្មួញកណ្ដាលដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់ នៅប្រចាំថ្ងៃ ។

លោក ម៉ាន់ ថាអាយុ ៣៥ឆ្នាំ ជាប្រជាកសិកររស់នៅក្នុងភូមិខ្លែងព័រនៅល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២នេះបាននិយាយឲ្យដឹងថា នៅក្នុងភូមិរបស់គាត់មានប្រជាពលរដ្ឋប្រមា ណជាង ២០ គ្រួសារបន្ទាប់ពីរដូវធ្វើ ស្រែចំការនៅរដូវប្រាំង បាននាំគ្នាប្រ កបមុខរបរឡើងកាប់ដើមឈើនិងវល្លិឈើ ជាថ្នាំនៅលើភ្នំយកមកលក់អោយគ្រូឱសថបូរាណតាមរយៈឈ្មួ ញកណ្ដាលម្នាក់ទៀត ដែលយកទៅលក់បន្តទៅភ្នំពេញ គឺមុខរបរនេះពួកគាត់បានធ្វើរយៈពេលបីបួនឆ្នាំហើ យ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវ ភាពរស់នៅប្រចាំថ្ងៃ ។

លោកបានថាបានបញ្ជាក់ថាដើមថ្នាំទាំងអស់នេះលោកត្រូវបរគោយន្តទៅ
កាន់ភ្នំដោះក្រមុំ ក្នុងទឹកដីស្រុកទឹកផុសឬភ្នំបរវៀត នៅក្នុងទឹកដីឃុំបំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ទាំងទៅនឹកមក និងស្នាក់នៅមានរយៈពេល ២ថ្ងៃឬ៣ថ្ងៃ ទើបរកថ្នាំទាំងអស់នេះ បាន១គោយន្តយក មកពុះ និងកាប់ចិញ្ច្រាំហាលថ្ងៃឱ្យស្ងួតដើម្បីថ្លឹងលក់ឱ្យអ្នកប្រមូលទិញដើមថ្នាំទាំងអស់នេះចៅលក់ឱ្យឈ្មួញ
កណ្ដាលម្នាក់នៅក្នុងភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ បន្ទាប់មក ទើបឈ្មួញកណ្ដាលនោះលក់ចេញបន្តឲ្យឈ្មួញ
មកពីទីក្រុងភ្នំ ពេ ញទិញយកទៅផ្សំថ្នាំឱសថបូរាណលក់ចេញ ។

លោកស្រី ញៀន ថា អាយុ ៣៨ ឆ្នាំជាប្រពន្ធបុរសខាងលើ ដែលកំពុងកាប់ចិញ្ច្រាំដើមឈើ ជាថ្នាំបូរាណនេះបាននិយាយឲ្យដឹងថា ដើមឈើជាថ្នាំទាំងនេះ រូបនាង និងប្ដីបានទៅរកនៅលើ
ភ្នំ រួមមាន ដើមកំរើកគុម្ព , ក្តាំងងារ , គោមួយ , ល្វាព្រៃ , រលាកខ្មង,ឆ្កែ
ស្រែង ,កណ្ដាប់ឈ្នាង , ដំរី ៥ ដក , មើមជុយ , ត្រចៀកជ្រូក និ ងដើមប៉េ
កា ជាដើមយកមកកាប់ចិ ញ្ច្រាំហាលថ្ងៃឲ្យស្ងួត ច្រកការ៉ុងទុកថ្លឹងលក់ឲ្យឈ្មួញ ។

ចំណែកតម្លៃដើមឈើជាឱសថបុរាណនេះ ពេលហាលស្ងួត មានតម្លៃ ចន្លោះពី៥០០ រៀល ទៅ៤ ពាន់រៀល ដូចជាដើមកំរើកគុម្ព១គីឡូ ថ្លៃ៣ពាន់រៀល ,ដើមដំរី ៥ដក និងដើមត្រចៀកជ្រូក១គីឡូ ថ្លៃ ៤ពាន់រៀល ។

ដោយឡែកក្នុង មួយថ្ងៃៗរូបគាត់និងកូនស្រី ពី២ទៅ៣នាក់ នាំគ្នាកាប់ចិញ្ច្រាំថ្នាំហាលស្ងួតបានប្រមាណ ១៥ គីឡូតែប៉ុណ្ណោះ គឺ២ថ្ងៃអាចកាប់ចិ ញ្ច្រាំថ្នាំបានមួយការ៉ុងស្មើ និងពី២៥ ទៅ ៣០ គីឡូ ដោយក្នុង រយៈពេល ១០ ថ្ងៃត្រូវ
លក់ម្ដងអាចបានថវិ កាប្រមាណពី ៣០ ទៅ៣៥ ម៉ឺនរៀល តែប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃក្នុងគ្រួសារដែល មា នសមាជិកសរុបចំនួន ៨ នាក់គឺឪ ពុកម្ដាយ២នាក់ និងកូន៦នាក់ ។

ប្ដីប្រពន្ធទាំងពីរនាក់ខាងលើបានបញ្ជាក់ឲ្យដឹងទៀតថាការពិតទៅពួកគាត់ក៏ដូច
ជាប្រជាពលរដ្ឋជាង ២០ គ្រួសារទៀតនៅក្នុងភូមិ មិនចេះផ្សំថ្នាំបុរាណព្យាបាលជំងឺអ្វីនោះទេ ចំពោះថ្នាំដែលពួកគាត់ឡើងទៅកាប់លើភ្នំនេះគឺត្រូវគេកុម្ម៉ង់ឱ្យរកយកមកកាប់ចិញ្ច្រាំហាលថ្ងៃឲ្យស្ងួតលក់ឲ្យគេ
ចំណែកអ្នកផ្សំថ្នាំបូរាណនោះ គឺជាគ្រូបុរាណនៅឯក្រុងភ្នំពេញឯណោះទេជា
អ្នកកម្មង់ទិញ តែត្រូវឆ្លងកាត់ឈ្មួញកណ្ដាលម្នាក់ទៀតនៅឃុំក្រាំងលាវក្នុងស្រុករលាប្អៀរ ៕ សុខ គឹមសៀន