មន្ត្រីទទួលបន្ទុកផ្នែកការទូតជើងចាស់ និង មានជំនាញយូរឆ្នាំមួយរូបរបស់ រដ្ឋកុម្មុយនិស្ត កូរ៉េខាងជើង បានចេញដំណើរពីទីក្រុងព្យុងយ៉ាងហើយ នៅថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ ២០១៤ នេះ ដើម្បីទៅបំពេញទស្សនកិច្ច នៅសហភាពអឺរ៉ុប បន្ទាប់ពីព័ត៌មាននៃ ការបើកចំហរ ការទូតនេះត្រូវ ុបានអន្តរជាតិ ចាប់អារម្មណ៍ខ្លាំង។
ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ បានចេញ ថា លោក កាង សុខ ជូ លេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សពលករកូរ៉េ ដែលបានទទួលបន្ទុក ការងារផ្នែកការទូត តំណាងទីក្រុង ព្យុងយ៉ាង ជាមួយនឹងអន្តរជាតិ ជាយូរណាស់មកហើយនោះ ត្រូវបានគេរំពឹង ទុកថា នឹងធ្វើទស្សនកិច្ច នៅប្រទេសស្វ៊ីស, ប៊ែលហ្ស៊ិក, និង បណ្តាប្រទេសអឺរ៉ុបសំខាន់ៗ មួយចំនួនទៀត។ គួរបញ្ជាក់ថា លោក កាង ក៏នឹងភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងមន្ត្រីចិន នៅទីក្រុង ប៉េកាំង អំពីដំណើររបស់ខ្លួនទៅអឺរ៉ុបនោះដែរ។
ដោយឡែកចំពោះគោលដៅ ថាមន្ត្រីខាងលើ នេះទៅកាន់ អឺរ៉ុបដើម្បីអ្វីនោះ ក៏គ្មានប្រភពណាមួយបានបញ្ជាក់ឲ្យដឹងដែរ គ្រាន់តែកន្លងមក អ្នកវិភាគនយោបាយ មួយចំនួនលើកឡើងថា កូរ៉េខាងជើងហាក់បន្ទន់ឥរិយាបថឡើងវិញ បន្ទាប់ពីខ្លួនបានទទួលរង បញ្ហាសេដ្ឋិកិច្ច និងទណ្ឌកម្មពីអន្តរជាតិ លើកម្មវិធីនុយក្លេអ៊ែរ ៕ដោយផន សុខជាតិ