លោក សុខ លន់ និងយាយភឿន ត្រូវ​បាន​ល្បីថាជាមេឈ្មួញដុះស្លែរចូលអាឈើក្ន្ង ងតំបន់អភិរក្សព្រៃឡង់ ឆ្លងកាត់អូ៊ងាវ សមត្ថកិច្ច​បរិស្ថាន​មេ​ព្រៃ​អត់ហ៊ានបង្រ្កាប

0

ខេ​ត្តកំពង់ធំ.មានការភ្ញាក់ផ្អើលដោយសារតែ មានជើងខ្លាំងឈ្មោះ សុខ លន់ និងប្រពន្ឋឈ្មោះ យាយភឿន ជាឈ្មួញដុះស្លែរ បានធ្វើ​សកម្មភាព​ ចូលអាឈើក្នុងព្រៃឡង់ ដែល​ជា​ព្រៃអភិរក្ស យ៉ាងរំភើយដោយគ្មាន ជំនាញសមត្ថកិច្ចណាឈឺក្បាលហាលថ្ងៃ យកចិត្តទុកដាក់បង្ត្រាបឡើយ។

តាមសេចក្តី​រាយការណ៍​បានបញ្ជាក់ថា លោក សុខ លន់ និងយាយភឿន បានចងក្លើ ឬចងបងប្អូនធម៌ជាមួយ និងសមត្ថកិច្ច បរិស្ថាន.និង​មេព្រៃ​អស់ហើយ​ ទើបអាចចូលទៅអាឈើនៅចំនុចបឹង អូទឹកម៉ូ ជាំរៀម ដឹកចូលមកតាមច្រកអូងាវ ចូលក្រុមហ៊ុនស៊ីអស៊ីខេ ហើយដឹកចេញទៅ ដាក់ដេប៉ូឈើដុះស្លែរមួយកន្លែងដ៏ធំ នៅក្នុង​ខេត្ត​កំពង់ធំ។
ប្រភព​ព័ត៌មាន​បន្តថា សកម្មភាព​ដឹក​ជញ្ជួន​ដោយ​ខុសច្បាប់.ត្រូវ​បាន​កម្រើកសារជាថ្មី បន្ទាប់​មានសភាពស្ងប់ស្ងាត់មួយដង្ហើមចង្រិត រហូត​មក​ដល់​ពេល​នេះ​ ឈ្មួញ​ឈ្មោះ.សុខ លន់ និងយាយភឿន ធ្វើសកម្មភាព​បំផ្លាញ​ព្រៃឈើ​ដោយ​ចូលអាជ្រៀក ដឹកជញ្ជូន​តាមរយៈ​កាឡេថង ចូលក្រុមហ៊ុនចំការកៅស៊ូ ហើយដឹកចេញតាម អូងាវ ស្ថិតនៅ​ឃុំដងកាំបិតស្រុកសណ្តាន់ ខេត្ត​កំពង់ធំ. ហើយដឹកតាមរថយន្តកូរ៉េចូលមកដេប៉ូក្នុងខេត្តកំពង់ធំ សូមបញាក់ថា ការដឹកជញ្ជូននេះ សមត្ថកិច្ច​ក៏ដឹង គេក៏ដឹង ឯងក៏ដឹងតែមិនអាចបង្រ្លាបបាន ដោយសារ​ត្រូវ​រ៉ូវ​គ្នា។
មហា​ជន​ទូទៅ​ ក៏ដូចជាអ្នកឃ្លាំ មើល បានកត់សម្គាល់ថា ចាប់តាំងពី​លោក ងួន រតនៈ មកធ្វើជាអភិបាលខេត្តកំពង់ធំ បទល្មើស​ព្រៃឈើ​កើនឡើង​ជាលំដាប់​ដោយ​គ្មានការយកចិត្តបង្រ្កាបឡើយ ដូច្នេះ​សំណូមពរ​ឲ្យលោកអភិបាលខេត្តថ្មី ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ.សូម​មេត្តា​ជួយបង្រ្កាបផងទាន ដើម្បី​ឲ្យព្រៃឈើសល់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ផង៕
ដោយ​ប៊ុន រដ្ឋា