កំពង់ធំ៖ ពិធីបើកបណ្តុះបណ្តាលដល់នាយ និងពលទាហាន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្តីពីទោសកំហុសដែលបង្ករឡើងដោយសារគ្រឿងញៀន និងកិច្ចការពារទប់ស្កាត់ដើម្បីសុវត្តិភាព នៃគ្រឿងញៀនដែល ចូលមកបំផ្លាញអនាគត់ ។ ពិធីនេះត្រូវបានប្រារព្វឡើង នៅក្នុងតំបន់ប្រតិ្តការសឹករងកំពង់ធំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង
នាយរង នាយផ្នែក នាយការិយាល័យ និងពលទាហានសរុប ៨០នាក់ មកពីបណ្តាស្រុក ក្រុងចូលរួមក្នុងពិធីបើកវគ្គសិក្សាផលប៉ះពាល់នៃគ្រឿងញៀន ក្នុងគោលបំណង់ឲ្យ ថ្នាក់ដឹកនាំ និងមន្ត្រី និងពលទាហានទាំងអស់ បានយល់និងមានចំណេះដឹងពីទោស កំហុសដែលមកពីការប្រើប្រាស់គ្រឿងញៀន ។ 


លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ធំ បានមានប្រសាសន៍ស្តី ពីច្បាប់វិន័យរបស់កងកម្លាំង កងយោធពលខេមរៈភូមិន្ទ ដែលមិនអនុញ្ញាតិឲ្យបុគ្គលណាម្នាក់នៅក្នុងជួរ កងកម្លាំងប្រដាប់អាវុធ មានការពាក់ព័ន្ឋទៅនឹងការ ជក់ និងសេព ជួញដូរគ្រឿងញៀនជាដាច់ខាត បើបុគ្គល ណាមានការពាក់ព័ន្ឋ និងត្រូវបណ្តេញចេញពីកងកម្លាំង ព្រោះយល់ថា ទោះជាម៉ែឪរបស់គេៗហ៊ានដល់ថ្នាក់ វាយធ្វើបាប អាករ សម្លាប់ដោយពុំមានក្តីមេត្តា តែបើអ្នកនោះជាកងកម្លាំងដៃកាន់អាវុធ ថ្ងៃណាមួយក៏គេហ៊ានធ្វើចំពោះមេបញ្ជាការរបស់គេដែរ ដូច្នេះគ្រឿងញៀនមានតួនាទីបង្វក់ប្រព័ន្ឋសសៃប្រសាទខួរក្បាល ឲ្យលែងគិត លែងភ័យ និងមានភាពក្លាហាន លុះនៅពេលដែលសារធាតុញៀនជ្រាប់ពេញខួរក្បាល វាបានវាយលុក ប្រព័ន្ឋសសៃប្រសាទ អោយរាងកាយមានភាពមិនប្រកតី ញ័រដៃជើងមានអារម្មណ៍ខ្លាច អារម្មណ៍
ស្រមើស្រម័យរហូតមិនអាចគ្រប់គ្រងខ្លួនឯងបាន ទើបអ្នកញៀនថ្នាំបានធ្វើសកម្មភាព ចាប់មនុស្សធ្វើជាចំណាត់ខ្មាំង ព្រោះក្នុងខួរក្បាលត្រូវបានខូចហើយនឹកឃើញតែគេមកធ្វើបាប។ ក្នុងនោះដែរលោក បានផ្តាំផ្ញើរឲ្យសិក្ខាមទាំងអស់ យកចិត្តទុកដាក់ ស្តាប់ការពន្យល់ ហ៊ានសួរហ៊ានឆ្លើយ និងមានចម្ងល់ ទើបក្លាយជាសំនួរ ហើយបើហ៊ានសួរ ទើបបានជាចម្លើយ និងសូមផ្តាំផ្ញើរដល់សិក្ខាមទាំងអស់ កុំឲ្យមានការពាក់ព័ន្ឋទៅនឹងគ្រឿងញៀន ព្រោះគ្រឿងញៀនបំផា្លញ់ជីវិតយើង។ ដោយ ប៊ុន រដ្ឋា 




































