បុរសមានជំងឺប្រចាំកាយ បែកគំនិតដុតផ្ទះខ្លួនឯង

0

សៀមរាប៖ បុរសម្នាក់ដែលជាមនុស្សមានជំងឺប្រចាំកាយ (សរសៃប្រាសាទ) បានបែកគំនិតដុតផ្ទះខ្លួនឯង ឆេះអស់ស្ទើតែទាំងស្រុង កាលពីវេលាម៉ោង ០៨ នឹង៤៥នាទីព្រឹកត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

បុរសដែលបានដុតផ្ទះខ្លួនឯងនេះ មានឈ្មោះ ឈាន តក់ ភេទ ប្រុស អាយុ ៦៥ឆ្នាំ ជាបុរសពោះមាយ មានកូនចំនួន ៣នាក់ រស់នៅឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ក្នុងករណីនេះដែរ បានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិស្ទើតែទាំងស្រុង រួមមាន៖ ផ្ទះ ០១ខ្នង ទំហំ ៨x៦ ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងស័ង្កសីក្រាលក្ដារ, ស្រូវចំនួន ០៤ការ៉ុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ ករណីនេះបានការអន្តរាគមពីសំណាក់កងកម្លាំងអន្តរាគមន៍ បង្ការពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកអង្គរជុំ ប៉ុន្តែពុំបានប្រើប្រាស់ទឹកទេ ដោយសារកម្លាំងប៉ុស្ថិ៍ និងកម្លាំងប្រជាការពារប្រើប្រាស់ទឹកទុយោដងទឹកជះពន្លត់បានមុន។

ចំពោះមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីម្ចាស់ផ្ទះជាអ្នកដុតដោយខ្លួនឯង ព្រោះរូបគាត់មានជំងឺប្រចាំកាយ៕
អត្ថបទ៖ Reach