ខេត្តកំពង់ធំ សកម្មភាពឧត្តមសេនីយ៍ទោសោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើទោះបីជាថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ អាទិត្យ ឬក្រោយពេលបំពេញភារកិច្ចស្នូលរបស់អង្គភាព ក៏តែងតែឆ្លៀតឳកាស ចែករំលែកសេចក្តីសុខ សេចក្តីស្រឡាញ់
ស្វែងយល់ពីសុខទុក្ខនិងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដោយមិនគិតពីការនឿយហត់។
សកម្មភាពទាំងនេះ សរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ប្រកបដោយក្តីមនោសញ្ចេតនា និងភាពជាអ្នកដឹកនាំបានលះបង់ថវិកានិងសម្ភារៈផ្ទាល់ខ្លួន រួមទាំងស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយដោះស្រាយនូវទុក្ខលំបាកជូនអតីតយុទ្ធជន ឲ្យបានទាន់ពេលវេលា ជាពិសេសអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត និងអំណោយគ្រឿងឧបភោគបរិភោគ សម្ភារៈសម្រាប់ជនពិការ របស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជ្រច័ន្ទមុន្នី ដែលតែងតែឧបត្ថម្ភជាបន្តបន្ទាប់ក្នុងសកម្មភាពមនុស្សធម៌នេះ និងសប្បុរសជននានាផងដែរ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា ដោយមានការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តទាំងស្មារតីនិងសម្ភារៈថវិកា បានធ្វើមានលទ្ធភាពក្នុងសកម្មភាពបេសកកម្មមនុស្សធម៌ ដើម្បីបម្រើនិងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត រួមចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល ។
អាជ្ញាធរដែនដីអតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានកោតសរសើរ នឹងមានភាពកក់ក្តៅ ចំពោះទឹកចិត្តដ៏ប្រពៃ និងសកម្មភាពប្រកបដោយគុណធម៌ និងមនុស្សធម៌របស់ឧត្តមសេនីយ៍ទោសមស៊ុន មិនអាចបំភ្លេចបាន និងសូមជូនពរសុខភាពល្អ សុខសប្បាយទាំងក្រុមគ្រួសារ សម្រេចជោគជ័យគ្រប់ភារកិច្ច ។
ដោយ ប៊ុន រដ្ឋា





































