ខេត្តស្វាយរៀង៖ មន្ទីរផែនការខេត្តស្វាយរៀងចុះជំរឿនដល់អង្គភាពសេដ្ឋកិច្ចចំនួន ១ម៉ឺន ៦ពាន់មាន ២២៣ទីតាំង ស្មើនិង៦៨% ត្រូវបាន
គណៈកម្មាធិការជំរឿនខេត្តស្វាយរៀងចុះធ្វើជំរឿន ខណៈដែលទីតាំងខ្លះត្រូវបានបិទទ្វារមិនបានសម្ភាសន៍ ដោយម្ចាស់មូលដ្ឋានប្រឈមទៅនឹងវិជ្ជមានជំងឺ covid-១៩។
លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀង បានអោយដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះបានប្រាប់ អោយដឹងថាការងារជំរឿនសេដ្ឋកិច្ច ដែលដំណើរការជំរឿនពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ក្រុមការងារជំរឿនបានចុះធ្វើការជំរឿន អង្គភាពសេដ្ឋកិច្ច បានចំនួន ១ម៉ឺន ៦ពាន់ ២២៣អង្គភាពហើយទាំង៨ស្រុក ក្រុង ៨០ឃុំ/សង្កាត់ ៦៩០ភូមិ ស្មើនឹង ៦៨% ។លោកបានបន្តថាការងារជំរឿននាបច្ចុប្បន្នបានប្រឈមខ្លះៗ ខណៈដែលអង្គភាពសេដ្ឋកិច្ច មួយចំនួនត្រូវបានបិទទ្វារ ផ្អាកធ្វើសកម្មភាពលក់ដូរ ដោយម្ចាស់មូលដ្ឋាន បានរងវិជ្ជមានជំងឺកូវីដ១៩ ហើយមិនបានចូលមកផ្ដល់បទសម្ភាសន៏ដល់ក្រុមការងារ។ ជុំវិញការងារជំរឿនសេដ្ឋកិច្ចក្នុងនាមប្រធានមន្ទីរផែនការខេត្ត លោកថោង សាមាន បានអំពាវនាវដល់ម្ចាស់មូលដ្ឋានអាជីវកម្ម ក្រុមអាជីវករទាំងអស់ ត្រូវសហការផ្តល់បទសម្ភាសន៏ ពីចំណូលចំណាយ ដើម្បីអោយក្រុមការងារទទួលបានព័ត៏មានច្បាស់លាស់ និងធ្វើផែនការដាក់ជូនក្រសួង រៀបចំធ្វើផែនការអភិវឌ្ឍន៏សេដ្ឋកិច្ច ដោយធានានិងរក្សាការសម្ងាត់ពីការចំណាយនិងចំណូលរបស់បងប្អូនប្រជាពលរដ្ឋនិងសហគ្រាសនានាទូទាំងខេត្តស្វាយរៀង៕គឹមសេង





































