ខេត្តកំពង់ធំ.ដែនអភិរក្សព្រៃឡង់ គឺជាព្រៃដែលត្រូវបានហាមឃាត់ មិនឲ្យបុគ្គលណាម្នាក់ចូលកាន់កាប់ និងអាស្រ័យផល ឬអាកាត់ឈើរបស់រដ្ឋបានឡើយ តែដោយសារតែ ចម្លែកស្រាប់តែ មានឧក្រិដ្ឋជនព្រៃឈើ ឈ្មោះ ក្រិត សុខលន់ ប្រពន្ឋឈ្មោះយាយ ភឿន បានធ្វើសកម្មភាពចូលអាឈើយ៉ាងអាណាធិបតេយ្យ ដោយឥតខ្លាចញញើតច្បាប់ឡើយ។
យោងតាមសេចក្តីរាយការណ៍ ត្រូវបានបញាក់ថា លោកក្រិត សុខ លន់ និងយាយភឿន បានធ្វើសកម្មភាព ឃុបឃិតគ្នាជាប្រព័ន្ឋ.ជាមួយមន្រ្តីជំនាញ បរិស្ថាន.មេព្រៃ មន្ត្រីគ្រាប់ល្ពៅមួយចំនួន និងអាជ្ញាធរមួយចំនួន ដោយត្រូវដងត្រូវផ្លៃគ្នា ទើបបុគ្គលទាំងពីនាក់នេះ ហ៊ាចូលទៅកាប់ឈើដោយសេរី នៅក្នុងដែនជម្រកសត្វព្រៃព្រឡង់ ជាច្រើនឆ្នាំមកហើយ។
ជាក់ស្តែងសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់នេះ.ត្រូវបាន ដឹកឈើចេញពីព្រៃឡង់ ចំនុចបឹង អូទឹកម៉ូ ជាំរៀម បន្ទាប់ពីអាកាត់ជ្រៀរូច ដឹកចូលមកតាមក្រុមហ៊ុន ស៊ីអរស៊ីខេ ហើយឆ្លងកាត់តំបន់អូងាវ ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ.ឆ្ពោះទៅដាក់ដេប៉ូឈើដ៏ធំមួយនៅក្នុងខេត្តកំពង់ធំ ដែលបង្កើតឡើងសម្រាប់តែទិញឈើខុសច្បាប់។
សូមបញ្ជាក់ផងដែរថា.កន្លងមកឲ្យតែមានបទល្មើស នេសាទ ឬក៏បទល្មើសព្រៃឈើ អ្នកសារ ព័ត៌មាន បារាយណ៍ជូនលោក. វែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ឋប្រម៉ាញ់និងនេសាទ លោកបានមានប្រសាស៍ថា បញ្ហាបង្រ្កាបបទល្មើស.ត្រូវបានផ្តល់សិទ្ធិឲ្យ លោកអភិបាលខេត្តក្រុង ជាអ្នកបង្រ្កាប ព្រោះជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តជាអ្នកបង្រ្កាប។
ក្នុងនោះប្រជាពលរដ្ឋ បានសុំសំណូមពរយ៉ាងទទូច ដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកវែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ.ជាពិសេស លោក.ងួន រតនៈអភិបាលខេត្តកំពង់ធំ និងស្ថាប័នតុលាការខេត្តកំពង់ធំ.មេត្តាជួយអន្តរាគមន៍ចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើ ដែលឈ្មួញខាងលើ កំពុងបំផ្លាញព្រៃឈើឡង់ផងទាន៕