​ឯកឧត្តម សោម ស៊ុន និង​មន្ត្រី​ក្រោម​ឳ​វាទ​ចុះសួរសុខទុក្ខ​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​សណ្តាន់​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​

0

​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៤ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់ ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​ថ្នាក់ដឹកនាំ​តំបន់សឹក​ចំនួន ១៥​នាក់ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ដល់​លោក​វរៈសេនីយ៍ត្រី ហង្ស ធឿន មេបញ្ជាការ ផ្នែក​សឹក​រង​ស្រុក​សណ្តាន់ ដែល​កំពុង​តែមាន​ជម្ងឺ​ជា​ទម្ងន់ ខណៈ​នេះ កំពុងតែ​សម្រាក​នៅផ្ទះ ស្ថិតនៅ​ភូមិ កំពង់ត្របែក ឃុំ សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​Image27

​លោក ហង្ស ធឿន គឺជា​នាយ​ទា​ហ៊ាន​មួយរូប ដែល​ធ្លាប់មាន​ស្នាដៃ​ដ៍​ឆ្នើម ក្នុងការ​បំរើ​ជាតិ​មាតុភូមិ និង​ជាទី ស្រឡាញ់​ក្នុង​ជួរ​កងទ័ព​ពី​សំណាក់​មន្ត្រី​ក្រោម​ឳ​វាទ និង​ជាទី​រាប់អាន​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ជា​នាយ ទា​ហ៊ាន​មួយរូប​ធ្លាប់បាន ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​នា​សម័យ​សង្គ្រាម ដោយមាន​ស្នារ​ដៃ​ជាច្រើន​សម្រាប់​អង្គភាព ខណៈពេល​នេះ​លោក ហង្ស ធឿន បាន​ធ្លាក់ខ្លួន​ឈឺ​អស់​រយះពេល​ជិត​មួយឆ្នាំ​ហើយ អង្គភាព​តំបន់សឹករង កំពង់ធំ បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កេតុមាលា ព្រមទាំង​បាន​ព្យាបាល​ជាច្រើន​កន្លែង​ផង ដែរ​តែ​អាកា​រៈលោក ហង្ស ធឿន នៅតែ​ពុំមាន​អាកា​រៈ​ធូរស្បើយ​ឡើយ ។​ Image31

​ក្នុង​ឳ​កាស​នោះ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​សួរសុខទុក្ខ និង​នាំយក​នូវ​គ្រឿងឧបភោគ បរិភោគ​មក​ជូន​គ្រួសារ លោក​ហង្ស ធឿន រួមមាន​ថវិកា ៥០​ម៉ឺន​រៀល ទឹក​ផ្លែឈើ​៣​កេស ទឹកដោះគោឆៅ​៤​យួរ ទឹកដោះគោ​ខាប់ ៤៨​កំប៉ុង ស្ករស ចំនួន ១០​កី​ឡូ​ក្រាម តែ ៣​កញ្ចប់​ធំ ទឹកបរិសុទ្ធ ៤​កេស​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​ជម្ងឺ ព្រមទាំង​ផ្តាំផ្ញើរ​ដល់​គ្រួសារ​ឲ្យ​យកចិត្តទុកដាក់ និង​ថែរក្សា​សុខភាព និង​សូម​ឲ្យ​ជាសះស្បើយ​ពី​រោគ​គា​ឆាប់ៗ​។​Image24

​នៃ​ឳ​កាស​នោះដែរ ឯកឧត្តម សោម ស៊ុន បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ នៃ​កងយោធពល​ខេមរៈភូមិន្ទ ព្រមទាំង​អភិបាលខេត្ត​កំពង់ធំ មេត្តាជួយ​ផ្តល់​ថវិកា​ឬ​ជា​ឧបភោគ សម្រាប់​ជួយ​ដល់​លោក ហង្ស ធឿន ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ​ដោយ​រោគ​ថ្លើម និង​ជាការ​លើកទឹកចិត្ត​ដល់​បុគ្គល​ដែល​ធ្នាប់​មាន​ស្នារ​ដៃ បំរើ​ជាតិ​មាតុភូមិ ។​ ​ដោយ ប៊ុន រដ្ឋាImage22 Image30 Image21