សៀមរាប៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក ដឿ ភីរក្ស និងលោក យឹប ពលី សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សស្រុក បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក-ឃុំ-ភូមិ នៃស្រុកស្រីស្នំ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារ បានទទួលមរណភាពដោយលង់ទឹកស្រះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ ក្រុមការងារបានសម្ដែងការសោកស្ដាយជាខ្លាំង និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់នូវសមាជិកគ្រួសារនាពេលនេះ និងសូមបួងសួងសូមដួងវិញ្ញាណក្ខ័ន្តនៃសពបានទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះដែរ ក្រុមការងារបាននាំយកនូវអំណោយ និងថវិកាមួយចំនួន ក្នុងនោះថវិការបស់ឯកឧត្តម លីវ សុខុន ប្រធានក្រុមការងារខេត្តចុះជួយឃុំ ចំនួន ៦០,០០០រៀល, យុវជនគណបក្សស្រុក ចំនួន ២០០.០០០រៀល, គណៈកម្មាធិការបក្សឃុំ ចំនួន ៣០.០០០រៀល, យុវជនគណបក្សភូមិ ចំនួន ៦០.០០០រៀល, យុវជនគណៈបក្សឃុំ ៥០.០០០រៀល សរុបថវិកាចំនួន ៤០០,០០០រៀល និងទឹកសុទ្ធ ១០យួរ អង្ករ ៥០គីឡូក្រាមផងដែរ៕




































