ខេត្តស្ទឹងត្រែង ÷ ភ្លើងបានឆាបឆេះឃ្លាំងស្តុកខ្សែរភ្លើង នៅក្នុងអង្គភាពអគ្គិសនីកម្ពុជា សាខាស្ទឹងត្រែង ដែលហេតុការនេះ បានកើតឡើងកាលពីម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១៤ខែមីនាឆ្នាំ២០២២ បណ្ដាលឲ្យខូចខាតខ្សែរភ្លើងអស់ជាច្រើនដុំ។ការឆាបឆេះឃ្លាំងរក្សាទុកខ្សែភ្លើងនេះ ហាក់ដូចជាមានអាថ៌កំបាំង នៅក្នុងករណីនេះ។
ករណីនេះ បានធ្វើឲ្យមហាជនក្នុងខេត្តស្ទឹងត្រែង ដាក់ការងឿងឆ្ងល់ថា តើអគ្គីភ័យឆាបឆេះឃ្លាំងស្តុកខ្សែរភ្លើង រងការខូចខាតអស់យ៉ាងក្រាស់ក្រែលនេះ ពុំមានមន្ត្រីអគ្គិសនីណាម្នាក់ ហ៊ានអះអាងពីមូលហេតុពិតនោះឡើយ ខណៈដែលរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចេញអន្តរាគមន៍ពន្តត់អស់ទឹកជាច្រើនរថយន្ត ទើបគ្រប់គ្រងស្ថានការណ៍នេះបាន។
ជុំវិញការឆាបឆេះឃ្លាំស្តុកខ្សែភ្លើង អ្នកសារព័ត៌មាន មិនអាចស្វែងរកការសាកសួរ ពីប្រធានអគ្គិសនីកម្ពុជា សាខាខេត្តស្ទឹងត្រែង បានឡើយ នៅក្នុងខណ:នេះ។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានដាក់ការសង្ស័យពីហេតុការនេះថា ការឆាប់ឆេះនេះ មានភាពមិនប្រក្រតី ហើយអាចនឹងមានការលួចដុត។
ពួកគាត់បន្តដា សមត្ថកិច្ចជំនាញពាក់ព័ន្ធគួរបើកការស្រាវជ្រាវឲ្យបានលហអិតល្អន់បំផុតលើករណីខាងលើនេះ ព្រោះខ្សែភ្លើងដែលត្រូវបានអគ្គីភ័យឆេះបំផ្លាញក្នុងពេលនេះបើគិតជាប្រាក់ អាចនឹងមានចំនួនច្រើនមុឺនដុល្លារឯណោះ៕







































